• 2024-04-25 04:40:09
  • ព័ត៌មាន

ចៃដន្យមែន! តារាចម្រៀង ២ រូប ដឹកដៃគូស្នេហ៍ចូលរោងការថ្ងៃនេះដូចគ្នា

  • 2024-04-25 04:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាចៃដន្យខ្លាំងមែនទែន តារាចម្រៀងល្បីឈ្មោះ ២ រូប រួមមាន៖ លោក ជា សុជាតិ សមាជិកក្រុមក្មេងខ្មែរ និងអតីតតារាចម្រៀងរ៉េប ម៉ាន់ វណ្ណឌី បងប្រុសបង្កើតរបស់តារារ៉េប វណ្ណដា បានដឹកដៃគូស្នេហ៍ចូលរោងការ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដូចគ្នា។

អតីតតារាចម្រៀងរ៉េប ម៉ាន់ វណ្ណឌី និង ឆេង ដាណែត
តារាចម្រៀង ជា សុជាតិ និង រឹម លក្ម្សី

ក្នុងនោះផងដែរ កូនក្រមុំរបស់អតីតតារាចម្រៀងរ៉េប ម៉ាន់ វណ្ណឌី ឈ្មោះថា ឆេង ដាណែត ជាកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ខណៈកូនក្រមុំរបស់ ជា សុជាតិ ឈ្មោះថា រឹម លក្ម្សី ជា Manager របស់ក្រុម Kmeng Khmer ផ្ទាល់តែម្តង។

អតីតតារាចម្រៀងរ៉េប ម៉ាន់ វណ្ណឌី និង ឆេង ដាណែត
តារាចម្រៀង ជា សុជាតិ និង រឹម លក្ម្សី
កូនកំលោះ ជា សុជាតិ

តារាចម្រៀងទាំងពីររូបខាងលើ សុទ្ធសឹងតែរៀបចំពិធីមង្គលការតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយមានការតុបតែងផ្ញាភ្ញីចម្រុះពណ៌ឡើងប្រណីតទទួលភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ៕

រូបភាព៖ ហ្វេសប៊ុក ម៉ាណា មង្គល សំអាងការ និង story Chea Socheat

អត្ថបទ៖ Ah Mouy

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី