• 2024-04-25 07:28:50
  • ព័ត៌មាន

មិនសរសើរមិនបាន កូនអាន បោះមេធ្វើវីដេអូ ខ្មែរ Makeup Trend បង្ហាញពីវប្បធម៌ខ្មែរយ៉ាងអស្ចារ្យ

  • 2024-04-25 07:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះបន្តិច កូនអាន បានទម្លាក់វីដេអូ ខ្មែរ Makeup Trend បង្ហាញពីវប្បធម៌ខ្មែរ ទទួលបានការចាប់អារម្ម៍ និងចែករំលែកយ៉ាងច្រើន ត្រឹមតែប៉ុន្មាននាទីក្រោយបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ។

ថ្មីៗនេះផ្ទុះល្បីខ្លាំងមែនទែនវីដេអូ ឥណ្ឌា Make up Trend នៅក្នុង Tik Tok ហើយក៏មានតារាកម្ពុជា មួយចំនួនលេង Trend នេះផងដែរ។ ខណៈនោះមានសិល្បការិនី កូនអាន និង Influencer ជា ស្រីនា បានចូលរំលែងលែក និងទទូចចង់ឱ្យមានអ្នកនិយមផលិតវីដេអូចូលរួមលេង Trend នេះដែរ ប៉ុន្តែបង្ហាញពី Make up បែបវប្បធម៌ខ្មែរ អប្សរា ដើម្បីចូលរួមផ្សព្វផ្សាយឱ្យល្បីរន្ទឺអំពីវប្បធម៌ខ្មែរ

មកតាមការសំណូមពរអ្នកគាំទ្រ ពេលនេះ កូនអាន បានទម្លាក់វីដេអូ ខ្មែរ Makeup trend បង្ហាញពីវប្បធម៌ និងសម្លៀកបំពាក់ខ្មែរស្រស់ស្អាតផូផង់ ជាមួយនិងទឹកដៃផាត់មុខស្អាតប្រៀបដូចស្រីសួគ៌។ ភ្ជាប់ជាមួយវីដេអូ កូនអាន បានសង្កត់ធ្ងន់ទទូចសុំឱ្យ ប្រជាជនខ្មែរទាំងអស់រួមគ្នា ចូលរួមថែរក្សាការពារ និងលើកតម្កើន សម្បត្តិវប្បធម៌ជាតិខ្មែរ ឱ្យបានគង់វង្ស៕

អត្ថបទ៖ កេសរ

មតិយោបល់