- 2024-05-09 02:19:11
- ព័ត៌មាន
អ្នកគាំទ្របើកភ្នែកធំៗ ក្រោយដឹងតម្លៃកាបូបទឹកកក និងការរចនាយ៉ាងប្រណិតដែល Camila Cabello កាន់ចូលរួមកម្មវិធី Met Gala
- 2024-05-09 02:19:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្របើកភ្នែកធំៗ ក្រោយដឹងតម្លៃកាបូបទឹកកក និងការរចនាយ៉ាងប្រណិតដែល Camila Cabello កាន់ចូលរួមកម្មវិធី Met Gala
ចន្លោះមិនឃើញ
Camila Cabello ក្លាយជាទៅចំណាប់អារម្មណ៍របស់មហាជន បន្ទាប់ពីតារាស្រីរូបកាន់កាបូបទឹកកកស្អាតប្លែកខុសគេចូលរួមក្នុងកម្មវិធី Met Gala Red Carpet ២០២៤ កាលពីយប់ថ្ងៃទី ៦ ឧសភា ថ្មីៗនេះ។
នៅក្នុងរាត្រីដ៏អស្ចារ្យ Met Gala Red Carpet ២០២៤ នេះអ្នករៀបចំកម្មវិធីនេះបានជ្រើសរើសប្រធានបទ "The Garden of Time" និង "Sleeping Beauties: Reawakening Fashion” ទើបសង្កេតឃើញថាតារាជាច្រើនបង្ហាញពីឈុតរបស់ខ្លួនយកលំនាំបែបធម្មជាតិពីប្រធានបទនេះ។ ក្នុងនោះ Camila Cabello បង្ហាញវត្តមានក្នុងឈុតរ៉ូបដែលមានទម្ងន់ដល់ទៅ ១៥ផោន ច្នៃឡើងយ៉ាងប្រណិតជាត្បូងគ្រីស្តាល់ ២៥០០០គ្រាប់ ពេញមួយតួខ្លួននាង។
អ្វីដែលកាន់តែពិសេស និងជាទីចាប់អារម្មណ៍គ្រប់គ្នានោះគឺ កាបបូបដៃមានរាងដូចជាទឹកកក បង្កប់ជាមួយកុលាបក្រមួយទង ស្អាតប្លែកភ្នែក។ ឃើញដុំទឹកកកមានកុលាបមួយទងធម្មតាបែបនេះ បើក្រឡេកទៅមើលតម្លៃវិញគឺមិនធម្មតានោះទេ មានតម្លៃរហូតដល់ទៅ ២២.៥ម៉ឺនដុល្លារ។
ដើម្បីលេចចេញជាកាបូបដ៏ប្រណិតមួយនេះបាន គេត្រូវចំណាយពេល ៨៥ម៉ោង ធ្វើដោយដៃ និងសាច់កាបូបយកទឹកពី NEVAS នៅប្រទេសអាឡឺម៉ង់ និងផ្កាកុលាបធ្វើដោយដៃជាមួយនឹងខ្សែមានសុទ្ធ 18k តុបតែងដោយពេជ្រកាត់យ៉ាងល្អឥតខ្ចោះដែលមានទំងន់ ០.៥០ ការ៉ាត់៕