• 2024-05-09 07:01:48
  • ព័ត៌មាន

ពិតទេ Met Gala អាចធ្វើឱ្យ រងើកស្នេហ៍ចាស់របស់ Kendall Jenner ឆាប់ឆេះឡើងវិញបន្ទាប់ពីលេចសកម្មភាពទាំងនេះ

  • 2024-05-09 07:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kendall Jenner និង Bad Bunny ត្រូវបានគេប្រទះឃើញចាកចេញពីសណ្ឋាគារមួយក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីជួបគ្នាក្នុងពិធីជប់លៀង Met Gala 2024។ ពួកគេទាំងពីរនាក់មិនមានបង្ហាញអ្វីពិសេសនោះទេ គ្រាន់តែ Kendall ព្យាយាមលើកដៃបិទបាំងមុខនាងពេលដើរតាមផ្លូវ ហើយគេកំពុងសងសង្ស័យរង្ងើកភ្លើងឆាប់ឆេះឡើងវិញ។

Kendall Jenner និង Bad Bunny អ្នកទាំងពីរជាអតីតគូស្នេហ៍និងគ្នា កំពុងមានការចាប់អារម្មណ៍ជាខ្លាំងពីសាធារណៈជននៅពេលដែលពួកគេបានបង្ហាញខ្លួនជាមួយគ្នានៅឯពិធីជប់លៀង Met Gala ឆ្នាំ ២០២៤។ អ្នកទាំងពីរបានអង្គុយក្បែរគ្នា និងបាននិយាយគ្នាយ៉ាងរីករាយ និងស្និទ្ធស្នាលក្នុងពិធីជប់លៀងមួយនេះ ។ ដូច្នេះហើយ មហាជនជាច្រើនកំពុងដាក់ការសង្ស័យថាគូស្នេហ៍មួយគូនេះ អាចត្រលប់មកត្រូវគ្នាវិញ បន្ទាប់ពីបានប្រកាស « ចែកផ្លូវគ្នា» កាលពីចុងឆ្នាំមុន។

នៅព្រឹកថ្ងៃទី ៨ ខែឧសភា Kendall Jenner និង Bad Bunny ត្រូវបានគេប្រទះឃើញធ្វើដំណើរចាកចេញពីសណ្ឋាគារ Greenwich ក្នុងទីក្រុង New York សហរដ្ឋអាមេរិក បន្ទាប់អ្នកទាំងពីបានជួបគ្នានៅកម្មវិធី Met Gala ។ ក្នុងឈុតស្លៀកសម្លៀកបំពាក់សាមញ្ញ អ្នកទាំងពីរមិនមានការបង្ហាញសកម្មភាពអ្វីពិសេសគែដើរធម្មតា។ រឿងនេះតែមួយគត់ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែត មានការចាប់អារម្មណ៍ និងសង្ស័យគូសនេហ៍នេះត្រូវគ្នាវិញ ក្រោយបែកគ្នា ៥ខែ។

យ៉ាងណាមិញកាលពីខែធ្នូ ឆ្នាំ ២០២៣ សារព័ត៌មានបរទេសបានរាយការណ៍ថា Kendall Jenner និង Bad Bunny បានចែកផហលូវពីគ្នា" បន្ទាប់ពីបានទាក់ទងគ្នាប្រហែល ១០ ខែ។ បើតាមប្រភពបានឲ្យដឹងថា ទំនាក់ទំនងរវាងតារាទាំងពីរដួងនេះ មានភាពស្ងប់ស្ងាត់បន្តិចម្តងៗ ដោយសារតែ ពួកគេមានការមមាញឹកនឹងការងាររៀងៗខ្លួន៖ « Kendall និង Bad Bunny អ្នកទាំងពីររវល់ខ្លាំង ពួកគេទាំងពីរនៅក្មេង ហើយចង់ជួបរឿងជាច្រើន»៕

ប្រភព៖ justjared អត្ថបទ៖ កេសរ

មតិយោបល់