- 2024-05-21 07:52:02
- ភាពយន្ត
យន ប៊ុនរាជ ទម្លាយថា ខ្លួននិពន្ធរឿងភាគឲ្យគេក្នុងតម្លៃថោកហើយ ត្រូវគេគេចវេសមិនបើកលុយឲ្យទៀត
- 2024-05-21 07:52:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន ប៊ុនរាជ ទម្លាយថា ខ្លួននិពន្ធរឿងភាគឲ្យគេក្នុងតម្លៃថោកហើយ ត្រូវគេគេចវេសមិនបើកលុយឲ្យទៀត
ចន្លោះមិនឃើញ
មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងរង្វង់អ្នកស្នេហាវិស័យភាពយន្ដ នៅថ្ងៃនេះ គឺបន្ទាប់ពីលោក យន ប៊ុនរាជ ទម្លាយថា លោកបាននិពន្ធខ្សែភាពយន្ដចំនួន ៣០ភាគ ដែលលោកបាននិពន្ធ និងធ្វើជំនួយការអ្នកសម្ដែង កាលពីឆ្នាំ២០២៣ នោះ ត្រូវបានម្ចាស់ផលិតកម្មគេចវេសមិនព្រមបើកលុយថ្លៃកម្លាំងពលកម្មឲ្យលោក។
បន្ថែមលើការបញ្ជាក់ជាមួយ Sabay នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោក យន ប៊ុនរាជ បានបង្ហោះសារមួយកាលពីថ្ងៃទី២០ ខែឧសភា ដោយបង្ហាញការសោកស្ដាយចំពោះការខិតខំប្រឹងផលិតភាពយន្ត និងនិពន្ធចាយពេលកន្លះឆ្នាំ ត្រូវអសារបង់។
លោក យន ប៊ុនរាជ៖ “លាហើយជីវិតអ្នកនិពន្ធភាពយន្ត Freelance និពន្ធរឿងភាគសាមសិបភាគឱ្យគេ គេថត គេផ្សាយចប់ហើយ គេមិនបើកលុយឱ្យ ចុងក្រោយគេគំរាមប្ដឹងឯងវិញទៀត! សរសេរផងថតផង អត់ដេកកន្លះឆ្នាំ សល់ត្រឹមការឈឺចាប់ និងភាពខកចិត្ត”។
បើតាមអ្នកនិពន្ធរូបនេះ ក្រោយផលិតភាពយន្តចប់ភ្លាម ចាងហ្វាងផលិតកម្ម បានព្យាយាមគេចវេស ផ្តាច់ការទាក់ទង Block ក្រុមការងារដែលខ្លួនមិនបើកលុយឲ្យចេញពីបណ្តាញសង្គមទាំងអស់។ ទោះជាយ៉ាងណាលោក បដិសេធ មិនបញ្ចេញឈ្មោះផលិតកម្ម និងម្ចាស់ផលិតកម្មនោះទេ ដោយលោកថា នៅទុកពេលបន្ដិចទៀត ដើម្បីដោះស្រាយគ្នា។
មហាជន ជាពិសេសអ្នកស្រឡាញ់វិស័យភាពយន្ដ និងចម្រៀងភាពយន្ដ បានស្គាល់លោក យន ប៊ុនរាជ តាមរយៈការផលិតកម្មវិធី "ដូច្នឹងផង!" ចាក់នៅលើកញ្ចក់ទូរទស្សន៍ TOWN ការផលិតវីដេអូផ្ទេរដំណែងទេវតាកាលពីឆ្នាំ២០២២ និងខ្សែភាពយន្ដភាគរឿង "តាមចាប់ស្នេហ៍" ចាក់នៅលើផេកទូរទស្សន៍ NNP ជាដើម៕