• 2024-05-24 02:10:02
  • ព័ត៌មាន

ស៊យផ្ទួនៗ! ត្រឹមមួយពព្រិចភ្នែក Han So Hee ត្រូវរបូតឆ្នាំងបាយមួយហើយមួយទៀត

  • 2024-05-24 02:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដីមកថា កុងត្រាការងារមួយទៀតដែល តារាសម្ដែង Han So Hee ចុះសហការជាមួយត្រូវ​បាន​ផ្ដាច់ហើយ។

បើផ្អែកតាមសារព័ត៌មាន Xports News កាលពីថ្ងៃទី ២៣ ខែឧសភា បាន​ឲ្យដឹងថា Hey Dealer ក្រុមហ៊ុនដែល Han So Hee ធ្វើជាតារាម៉ូដែលឲ្យនោះ បាន​ជ្រើសរើស Suzy និង Lee Jung Eun មកធ្វើជាតារាម៉ូដែលថ្មីវិញហើយ។

ព័ត៌មាននៅបានលើកឡើងដែរថា Suzy និង Lee Jung Eun បាន​បញ្ចប់ការងារថតរួចរាល់អស់ហើយ។

ជាក់ស្ដែង Han So Hee បានទទួលការងារជាតារាម៉ូដែលសម្រាប់ Hey Dealer តាំងពីឆ្នាំមុន។ នៅក្នុងខែមីនា វីដេអូពាណិជ្ជកម្មបែប vlog ដែលមាននាងជាតួ ត្រូវបានចេញផ្សាយ និងទទួលបានមតិវិជ្ជមាន ពោលគឺចូលចិត្តច្រើន។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែដដែល ស្រាប់តែ Han So Hee បែកធ្លាយទំនាក់ទំនងស្នេហា ជាមួយតារាសម្ដែង Ryu Jun Yeol និងមានការឈ្លោះប្រកែកគ្នាជាសាធារណៈជាមួយតារាចម្រៀង និងតារាសម្ដែង Hyeri ដែលជាហេតុជះឥទ្ធិពលអវិជ្ជមានដល់ការងាររបស់នាងជាច្រើន ក្នុងនោះក៏រួមមានការបញ្ចេញមតិមិនល្អលើវីដេអូពាណិជ្ជកម្មរបស់ Hey Dealer ដែរ។

បន្ទាប់ពីរឿងនេះ Han So Hee ក៏បរាជ័យក្នុងការបន្តកិច្ចសន្យាជាមួយក្រុមហ៊ុនជាច្រើនដែរ រួមមាន Chum-Churum និង NH Nonghyup Bank ជាដើម៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់