- 2024-05-28 03:58:01
- ព័ត៌មាន
ក្រៅពីសម្លៀកបំពាក់ប្រពៃណី ព្រះនាងតូច ជេនណា ក៏រំលេចពីក្រម៉ា និងហូលខ្មែរ ក្នុងកម្មវិធី 美美与共 របស់ស្ថានីយទូរទស្សន៍ CCTV ចិន
- 2024-05-28 03:58:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីសម្លៀកបំពាក់ប្រពៃណី ព្រះនាងតូច ជេនណា ក៏រំលេចពីក្រម៉ា និងហូលខ្មែរ ក្នុងកម្មវិធី 美美与共 របស់ស្ថានីយទូរទស្សន៍ CCTV ចិន
ចន្លោះមិនឃើញ
ពិតជាពិសេសខ្លាំងមែនទែន ដែលឆ្នាំនេះ ព្រះនាងតូច នរោត្តម ជេនណា សព្វព្រះរាជហទ័យយាងចូលរួមកម្មវិធី 美美与共 របស់ស្ថានីយទូរទស្សន៍ CCTV ប្រទេសចិន កាលពីពេលថ្មីកន្លងទៅ។
គួរឱ្យស្ញប់ស្ញែងខ្លាំងណាស់ ព្រះនាងតូច បានពាំនាំនូវឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរទៅបង្ហាញក្នុងកម្មវិធី 美美与共 ជាមួយបទចម្រៀងជាភាសាចិនដ៏ពីរោះរណ្តំចិត្ត។ មិនតែប៉ុណ្ណោះ ព្រះនាងតូច ជេនណា ក៏បានចូលរួមសម្តែងរួមជាមួយសិល្បករកិត្តិយស និងសិល្បករក្រុម Boystory ផងដែរ ដោយព្រះនាងបានគ្រងសម្លៀកបំពាក់ច្នៃចេញពីហូលខ្មែរយ៉ាងស្រស់ស្អាត បង្ហាញឱ្យអ្នកចូលរួមបានឃើញ។
ក្រៅអំពីការចូលរួមបកស្រាយបទចម្រៀងកម្មវិធី 美美与共 របស់ស្ថានីយទូរទស្សន៍ CCTV ទ្រង់ក៏បានយាងទស្សនាសត្វជាច្រើនប្រភេទ ក្នុងតំបន់ហ៊ូចូវ ប្រទេសចិន។ ព្រះនាងតូច បានធ្វើការបង់ក្រមាខ្មែរលើសម្លៀកបំពាក់អំឡុងពេលធ្វើកិច្ចសន្ទនាជាមួយខាងកម្មវិធីទៀតផង។
នេះសរបញ្ជាក់ឱ្យឃើញថា ព្រះនាងតូច មិនត្រឹមផ្សព្វផ្សាយពីសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរប៉ុណ្ណោះទេ ទ្រង់ថែមទាំងបានពាំនាំនូវក្រម៉ា និងហូលខ្មែរ ទៅបង្ហាញឱ្យពិភពលោកស្គាល់ថែមទៀតផង។
គួររំឮកផងដែរថា នេះមិនមែនជាលើកដំបូងដែល ព្រះនាងតូច នរោត្តម ជេនណា យាងចូលរួមកម្មវិធី 美美与共 របស់ស្ថានីយទូរទស្សន៍ CCTV នោះឡើយ។ ជាក់ស្តែង កាលពីឆ្នាំ២០២៣ ព្រះនាងតូច ក៏បានយាងចូលរួមកម្មវិធីដ៏ធំសម្បើមនេះ ជាមួយឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរដ៏ស្រស់ត្រកាល។
អ្វីដែលគួរឱ្យចងចាំជាទីបំផុត កិច្ចសម្ភាសន៍ និងការសម្តែងបទចម្រៀងរបស់ ព្រះនាងតូច ជេនណា ក្នុងកម្មវិធី 美美与共 ( A World of Great Harmony ) របស់ស្ថានីយ៍ទូរទស្សន៍ CCTV ប្រទេសចិន កាលពីឆ្នាំ២០២៣ ព្រះនាងតូច បានធ្វើកាយវិការបង្ហាញក្បាច់រាំរបាំអប្សរាខ្មែរបែបច្បាស់ៗ បង្ហាញតាមកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយប្រទេសចិន ដើម្បីផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់ពីភាពអស្ចារ្យរបស់កម្ពុជាកាន់តែច្បាស់ឡើង៕