• 2024-06-03 02:18:02
  • ព័ត៌មាន

កូនពៅឈឺហើយ! Ningning ខំឡើងអស់ខ្យល់ពេក ឥឡូវត្រូវចូលពេទ្យជាបន្ទាន់

  • 2024-06-03 02:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ០២ ខែមិថុនា ក្រុមហ៊ុន SM បាន​ប្រកាសថា Ningning មិនអាចចូលរួមបង្ហាញមុខជាមួយនឹង​សមាជិកក្រុម ក្នុងកម្មវិធី "K-Wave Concert Inkigayo” នៅទីក្រុង Incheon បាន​ទេ។

ក្រុមហ៊ុន​បាន​បញ្ជាក់ដូចខាងក្រោម៖

«សួស្ដីនេះគឺ SM

ពួកយើងសូមជម្រាបដំណឹងជូនថា Ningning (សមាជិក asepa) នឹងមិនអាច​ចូលរួម​សម្ដែងក្នុងការប្រគំតន្ត្រី K-Wave ថ្ងៃនេះ​បានទេ។

ក្នុងពេល​ហាត់សម Ningning ស្រាប់តែមាន​អាការៈហេវហត់អស់កម្លាំង ខ្សោះៗ ដូច្នេះ​ភ្លាមៗនាងក៏បាន​ប្រញាប់ទៅមន្ទីរពេទ្យភ្លាមៗ ហើយវេជ្ជបណ្ឌិត បាន​ណែនាំឲ្យនាង​សម្រាកឲ្យបាន​ពេញ​លេញ ​រហូត​ដល់មានកម្លាំង​កំហែងវិលទៅសភាពដើមវិញ។

ដូច្នេះ​ យើងសូមជម្រាប​ថា Ningninf នឹងពុំអាច​ចូលរួម​សម្ដែង​​សម្រាប់កម្មវិធី K-wave បាន​ទេ ហើយយើងសូមអភ័យទោសដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់បារម្ភនឹងព័ត៌មាន​នេះ។

យើងយកចិត្តទុក​ដាក់លើសុខភាព និងសុវត្ថិភាពរបស់តារាជាសំខាន់ ហើយយើងនឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីធានាជូនថា នាង​នឹង​អាច​ផ្ដោតលើការថែខ្លួនដើម្បីជាសះស្បើយឡើងវិញ។ សូមអរគុណ»៕

ប្រភព៖ Soompi អត្ថបទ៖ ធារី

មតិយោបល់