• 2024-06-06 04:20:19
  • ចម្រៀង

រ៉េប ១បទនេះ ចាប់ចុងជួនល្អណាស់! តន់ ចន្ទសីម៉ា ទម្លាយរឿងខ្មាសគេមានមិត្ដប្រុសមិនជឿនលឿន

  • 2024-06-06 04:20:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅតែខ្លាំង ព្រោះមួយបទៗចេញមក គឺលះៗតែម្ដង សម្រាប់តារាចម្រៀងស្រី តន់ ចន្ទសីម៉ា។ បទ “LIT” ដែលទើបចេញផ្ទួនៗគ្នាស្ទើរដំណាលគ្នាជាមួយពីរបទផ្សេងទៀត ត្រូវបានគេចាប់អារម្មណ៍លើឃ្លោងឃ្លាដែលដៀលចំៗទៅកាន់មិត្ដប្រុសបុរាណនិយម មិនជឿនលឿននៅក្នុងបទ “LIT”។

នៅក្នុងបទរ៉េបបែបយុវវ័យ គឺបទ”LIT” ត្រូវបានតារាចម្រៀង តន់ ចន្ទសីម៉ា បកស្រាយក្នុងឃ្លាដំបូងដ៏គួរឲ្យចាប់អារម្មណ៍ថា៖ “អូនច្រៀងបទថ្មីអត់មានអ្នករ៉េបផងនឹង បើបងដើរយឺតយ៉ាងនឹង ម៉េចទាន់សម័យ។ ចេះរ៉េបយ៉ាងម៉េច…បើឃើញតែញ័រជើងញ័រដៃ ខ្មាសគេតិចអី! មានមិត្ដប្រុសមិនជឿនលឿន”។

ឆ្លើយតបដោយចុងជួនល្អបំផុត ខាងប្រុសដាក់វិញប្រាវថា៖ “អូហ៍…The song easy ទោះបីបងបុរាណ តែក៏ចូលចិត្ដ hit កើតពីពោះម្ដាយបងមិនដែលចោលម្សៀត វេចអង្ករកទៅស្មោះត្រង់មិនចេះ cheat”។ ខ្លឹមសារ អមដោយចង្វាក់ភ្លេងរ៉េប ស្ដាប់ទៅទាក់ទាញ់ខ្លាំងបំផុត។

តាមរយៈPage ផ្លូវការរបស់តារាចម្រៀង តន់ ចន្ទសីម៉ា បានបង្ហោះវីដេអូបទចម្រៀងនេះតាំងពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្ដែចំនួនអ្នកចូលស្ដាប់ និងជជែកវែកញែក ព្រមទាំងបញ្ចេញមតិផ្ដល់ការស្រឡាញ់ពេញចិត្ដសម្រាប់បទចម្រៀងថ្មីមួយនេះនៅតែបន្ដ។

គេអាចនិយាយបានថា MV មួយនេះ ក៏ល្បីមិនចាញ់បទ “KOV” និងបទ “ALL RIGHT” ប៉ុន្មានឡើយ ដោយគ្រាន់តែរយៈពេលពីរថ្ងៃក្រោយបញ្ចេញបទនេះសោះ គឺមានអ្នកចូលស្ដាប់ ឬទស្សនាយ៉ាងគំហុក។ គ្រាន់តែគិតលើចំនួនអ្នកComment ក្នុងនោះមានតារាល្បីៗផង គឺមានរហូតដល់ ១០.២K បាត់ទៅហើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី