• 2024-06-10 07:20:00
  • ព័ត៌មាន

សំណាង អេលីណា កំណត់ពេលឲ្យស្ថាប័នព័ត៌មានមួយលុបរាល់ការបង្ហោះ និងសុំទោសជាសាធារណៈ

  • 2024-06-10 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនអាចឱបដៃឈរមើលគេបំពានកិត្តយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ សំណាង អេលីណា Miss International Cambodia 2023 បានចេញមុខប្រតិកម្មចំៗចំពោះស្ថាប័នសារព័ត៌មានមួយ។ កញ្ញា ចាត់ទុក ការចុះផ្សាយព័ត៌មាននេះ គឺបំភ្លើសប្រាស់ចាកពីក្រមសីលធម៌វិជ្ជាជីវៈ បង្កឱ្យមហាជនមានការយល់ច្រឡំដោយសារតែចំណងជើង និងអត្ថន័យ ដែលបង្កើតឡើងក្នុងគោលដៅទាក់ទាញចំណាប់អារម្មណ៍មហាជនឱ្យចុច like & share លើវីដេអូនោះ។

រូបភាព៖​ ហ្វេសប៊ុក Alyna Somnang

ការបង្ហោះរបស់ សំណាង អេលីណា នៅយប់ថ្ងៃទី៩ ខែមិថុនា បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសហ្វេនៗរបស់កញ្ញាមានការភ្ញាក់ផ្អើល ព្រោះនេះជាលើកទី១ដែលកញ្ញាចេញមុខបង្ហោះសារប្រតិកម្មយ៉ាងខ្លាំងក្លា ដើម្បីការពារកេរ្តិ៍ឈ្មោះ មុខមាត់ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឯង និងតម្លៃជាសិល្បការិនីម្នាក់ក្នុងសមាគមសិល្បករខ្មែរ។

រូបភាព៖​ ហ្វេសប៊ុក Alyna Somnang

សិល្បករ និងហ្វេនៗជាច្រើន​ បានជំរុញឱ្យ អេលីណា ដាក់ពាក្យប្ដឹងចំពោះការចុះផ្សាយព័ត៌មានបំភ្លើសនោះ តែដោយសារ អេលីណា មិនចង់មានរឿងវែងឆ្ងាយ​ ទើបឱ្យក្រុមមេធាវីចេញលិខិតជូនដំណឹងឱ្យស្ថាប័នសារព័ត៌មាននោះលុបចោលរាល់ការបង្ហោះទាំងអស់ ដែលទាក់ទងរូបកញ្ញា និងធ្វើការសុំទោសជាសារធារណៈដល់ កញ្ញា។

រូបភាព៖​ ហ្វេសប៊ុក Alyna Somnang

សំណាង អេលីណា ទុកពេលឱ្យម្ចាស់គណនីដែលបង្ហោះព័ត៌មានបំភ្លើសនោះលុបរាល់ការបង្ហោះជាបន្ទាន់ក្នុងរយៈពេលមិនលើសពី ២៤ម៉ោង គិតចាប់ពីម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ជាកំហិត។ ប្រសិនបើមិនមានការលុបចោល និងសុំទោសាជាសាធារណៈតាមកាលកំណត់ទេនោះ នឹងមានចំណាត់ការតាមផ្លូវច្បាប់។

រូបភាព៖​ ហ្វេសប៊ុក Alyna Somnang

សូមជម្រាបថា គិតត្រឹមម៉ោង ១៣:៣០នាទីរសៀលថ្ងៃទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ វីដេអូព័ត៌មានដែល សំណាង អេលីណា ធ្វើការប្រតិកម្មត្រូវបានលុបចេញពីគណនីហ្វេសប៊ុកបាត់ទៅហើយ ប៉ុន្តែគេនៅពុំទាន់ឃើញមានលិខិតសូមទោសជាសាធារណៈ ឬការកែតម្រូវព័ត៌មានក្នុងន័យសូមទៅ នៅលើសារព័ត៌ឥមាននោះនៅឡើយ។

គិតត្រឹមម៉ោង ១៣:៣០នាទីរសៀលថ្ងៃទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ វីដេអូព័ត៌មានដែល សំណាង អេលីណា ធ្វើការប្រតិកម្មត្រូវបានលុបចេញពីគណនីហ្វេសប៊ុកបាត់ទៅហើយ ប៉ុន្តែគេនៅពុំទាន់ឃើញមានលខិតសូមទោសជាសាធារណៈ ឬការបង្ហោះសូមអភ័យទោសអ្វីនៅឡើយទេ។

សូមជម្រាបថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ កញ្ញា សំណាង អេលីណា បានចូលរួមកម្មវិធីសន្នីសីទសារព័ត៌មានកម្មវិធី Miss Cambodia 2024 ក្រោមការរៀបចំរបស់ក្រុមហ៊ុន Cambodia International Models (CIM) ដោយមានការចូលរួមពីលោកឧកញ៉ា ចិន សំណាង ជាម្ចាស់ sponsor ធំ។ សំនួរជាច្រើនត្រូវបានចោទសួរទៅកាន់វេទិកាកម្មវិធី ហើយស្ថាប័នសារព័ត៌មានមួយក៏បានចាប់ជ្រុងព័ត៌មាន អេលីណា រហូតកើតរឿងរ៉ាវឈានដល់ការចេញលិខិតព្រមានតែម្តង៕

អត្ថបទ៖ Ah Mouy

មតិយោបល់