• 2024-06-11 00:50:00
  • ព័ត៌មាន

ជីវិត Ariana ប្រែ Pink ស្រស់បំព្រងពេលបានមិត្តប្រុសថ្មីពូកែយល់ចិត្ត

  • 2024-06-11 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់បទ "Boy is Mine" Ariana Grande ក្នុងវ៏យអាយុ ៣០ ឆ្នាំត្រូវបានគេប្រទះឃើញអង្គុយក្បែរបរុសម្នាក់ដែលត្រូវបានគេដឹងថាជាមិត្តប្រុសរបស់នាងមានឈ្មោះ Ethan Slater កាលពីចុងសប្ដាហ៍មុនខណៈដែលអ្នកទាំងពីរបានមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Stanley Cup ឆ្នាំ 2024 នៅ Amerant Bank Arena ក្នុង Sunrise រដ្ឋ Fla

ជីវិតដ៏ស្រស់បំព្រងរបស់ Ariana ត្រូវបានគេប្រទះឃើញកំពុងតែសើចសប្បាយយ៉ាងមានក្ដីសុខខ្លាំងបំផុត និងជជែកគ្នានៅពេលពួកគេមើលមើលការប្រកួត Florida Panthers ដែលបានទទួលជ័យជម្នះលើ Edmonton Oilers

បន្ទាប់ពីការប្រកួតរួច ម្ចាស់បទ “We Can't Be Friends” បានបង្ហោះរូបថតជាច្រើនសន្លឹកបង្ហាញពីវត្តមានរបស់នាងទៅទស្សនាការប្រកួត ហើយថ្មីៗនេះ Ariana Grande ត្រូវបានគេប្រទះឃើញបង្ហាញខ្លួននៅ Café Carlyle របស់ NYC ដើម្បីគាំទ្រដល់ការសម្តែង Slater

ចាប់តាំងពីការចាប់ផ្តើមស្នេហារបស់ពួកគេ Ariana Grande និង Slater ភាគច្រើននៅរាងខ្លួនមិនសុវបញ្ចេញសកម្មភាព ប៉ុន្តែម្តងម្កាលត្រូវបានគេឃើញនៅទីសាធារណៈរួមគ្នាក្នុងដំណើរកម្សាន្តដ៏កម្រ រួមទាំងការធ្វើដំណើរទៅកាន់ Disneyland និងដំណើរកម្សាន្ត PDA-packed នៅ NY៕

ប្រភព៖ pagesix អត្ថបទ៖ កេសរ

មតិយោបល់