• 2024-06-12 02:07:31
  • ព័ត៌មាន

សមាជិក BTS ទៅជុំគ្នាអបអរ Jin បញ្ចប់កាតព្វកិច្ចជាផ្លូវការ បាត់តែម្នាក់ប៉ុណ្ណោះ

  • 2024-06-12 02:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jin សមាជិក​បងគេរបស់ BTS បានបញ្ចប់កាតព្វកិច្ចពីជួរទ័ពជាផ្លូវការហើយនៅព្រឹកថ្ងៃទី ១២ ខែមិថុនានេះ ពោលគឺមុនថ្ងៃខួបកំណើតនៃការ Debut របស់ក្រុមគម្រប់ ១១ ឆ្នាំ ក្រោយចូលទ័ពតាំងពីខែធ្នូ ឆ្នាំ ២០២២។

នៅថ្ងៃទី ១២ ខែមិថុនា លោកបានបញ្ចប់កាតព្វកិច្ចយោធាជាផ្លូវការក្នុងនាមជាទាហានសកម្មនៅកងពលធំថ្មើរជើងទី ៥ ស្ថិតនៅ Yeoncheon, Gyeonggi-do។

ទោះបីជាមិនមានរៀបចំកម្មវិធីស្វាគមន៍ដំណើរត្រឡប់មកវិញធំដុំ ប៉ុន្តែសមាជិកទាំងអស់បានប្រើថ្ងៃវិស្សមកាលដើម្បីជួបជុំគ្នាឡើងវិញ សម្រាប់អបអរ Jin

គ្រប់គ្នាបានសម្ដែងការសាទរ Jin យ៉ាងកក់ក្ដៅទៅតាមទម្លាប់ ហើយ RM បន្ថែមរសជាតិញ៉ាំងបរិយាកាសឲ្យកាន់តែមានន័យ ដោយបានលេង Saxophone ជូនជាពិសេសទៀតផង។

យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រ​កត់​សម្គាល់​ថា​សមាជិក​ម្នាក់​មិន​បាន​មក​ទេ នោះគឺ Suga ដែល​កំពុង​បម្រើ​ការងារ​ជា​បុគ្គលិក​សង្គម​ ប៉ុន្តែគ្រប់គ្នារំពឹងថា លោកអាចនឹង​មក​ជួបជុំ​សមាជិក​នៅ​អគារ HYBE

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់