• 2024-06-12 03:51:59
  • ភាពយន្ត

រង់ចាំតួឯកស្រីដ៏ក្រម៉ិចក្រមើម អាង សុជាតា ក្នុងរឿង“ម៉ែក្មេកខ្ញុំខ្មោច” ឥឡូវបានមកដល់ហើយ!

  • 2024-06-12 03:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដរឿង “ម៉ែក្មេកខ្ញុំខ្មោច” របស់ផលិតកម្ម អិល ឌី បានសម្ពោធដាក់បញ្ចាំងនៅតាមរោងភាពយន្ដជាផ្លូវការហើយនៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ អ្នកគ្រប់គ្រងទូទៅ នៃផលិតកម្មដ៏ធំមួយនេះ បានឲ្យដឹងថា នេះជាស្នាដៃថ្មីមួយទៀតរបស់ អិល ឌី ក្នុងការបង្កើតចំណីអារម្មណ៍ថ្មី ប្លែក តាមរយៈភាពយន្ដបែបភ័យរន្ធត់ លាយកំប្លែង។

តាមរយៈសាច់រឿង “ម៉ែក្មេកខ្ញុំខ្មោច” មិនទុកឲ្យទស្សនិកជនស្រែកភ័យរន្ធត់រហូតនោះទេ ពោលគឺទស្សនិកជនប្ដូរពីការស្រែកស្ទើរលស់ព្រលឹង មកសើចហៀរទឹកភ្នែកភ្លាមៗ ដោយសារអ្នកនិពន្ធបញ្ចូលសាច់រឿងកំប្លែងយ៉ាងរស់រវើកចូលដែរ។

តារាសម្ដែង អាង សុជាតា ដែលជាតួអង្គឯកស្រី ក៏ក្រម៉ិចក្រមើមមិនធម្មតាដែរ ជាមួយតួប្រុស ដោយរូបកញ្ញាជាតួអង្គនារីក្លាហាន មានស្នេហាច្រើន តែទើបមកជួបស្នេហ៍ស្មោះនៅក្បែរក្លៀក គឺប្រុសម្នាក់ដែលតាមលួងលោមពេលនាងពិបាកចិត្ដរាល់ដង។ ការប្រើពាក្យសម្ដី ទឹកមុខ និងកាយការរបស់កញ្ញា បានធ្វើឲ្យអត់ខ្នាញ់មិនបាន រហូតដល់ចាប់ថើប ហើយក៏ស្រុះស្រួលចិត្ដគ្នា នាំទៅជួបម្ដាយក្មេកដែលជាខ្មោចនៅឯស្រុកកំណើត។

ទឹកមុខរបស់តួឯកស្រីរូបនេះទើបស្គាល់សម្ដី ទឹកមុខ និងកាយវិកាដាក់តួប្រុសយ៉ាងសម្បើម មុននឹងនាំអនាគតស្វាមី នាំគេទៅជួបម៉ែក្មេកដែលជាខ្មោច។ ប្រែពីការកំដរមិត្តខូចចិត្តយូរៗក៏ក្លាយទៅជាសង្សារ នាំទៅលេងផ្ទះម៉ែក្មេកម្ដងមាន Show ពិសេសៗឲ្យទស្សនាកម្សាន្តអារម្មណ៏ទៀត។

សូមរំលឹកថា ខ្សែភាពយន្ដ “ម៉ែក្មេកខ្ញុំខ្មោច” ត្រូវបានដាក់សម្ពោធជាផ្លុវការនៅផ្សារទំនើបជីបម៉ុង ២៧១ ដោយមានវត្ដមានចាងហ្វាងផលិតកម្មលោក លៀក លីដា ផលិតករ និងតារាសម្ដែងល្បីៗចូលរួមអបអរសារទរជាច្រើនរូប។ ខ្សែភាពយន្ដបែបភ័យរន្ធត់ លាយកំប្លែងនេះ នឹងចាប់ផ្ដើមចាក់បញ្ចាំងគ្រប់រោងភាពយន្ដពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ តទៅហើយ៕

អត្ថបទ៖ Chin Sopheak

មតិយោបល់