• 2024-06-12 08:21:39
  • ចម្រៀង

ទៅរួចអត់? បទកំពុងល្បីខ្លាំងរបស់ តន់ ចន្ទសីម៉ា ត្រូវបានហ្វេនៗច្រៀងត្រាប់តាមច្រើននៅលើTik Tok

  • 2024-06-12 08:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ទៅរួចអត់?" គឺជាបទចម្រៀងថ្មីមួយទៀតរបស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា នៅក្នុងអាល់ប៊ុម ចម្រៀង Black-Red របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលទើបតែចេញក្តៅៗ ហ៊ុយៗ តែទទួលបានការគាំទ្រខ្លាំង មិនចាញ់បទចម្រៀងមុនៗឡើយ។ បទចម្រៀងនេះ កញ្ញា តន់ ចន្ទសីម៉ា បានផ្លាស់ប្តូររសជាតិថ្មីមកបែប Hip Hop ឱ្យរង្គើឆាកតែម្តង។ អ្វីដែលពិសេសនោះ ហ្វែនៗ ធ្វើត្រាប់តាមកាន់ច្រើនឡើងៗនៅលើបណ្ដាញសង្គម TikTok ។

តារាចម្រៀង តន់ ចន្ទសីម៉ា អាចច្រៀងបានគ្រប់ទម្រង់ ចង់បាន សេដ ចង់បាន រ៉េប ចង់បាន Hip Hop ឬចង់បានបែបណា កញ្ញា តន់ ចន្ទសីម៉ា ផ្តល់ជូនហ្វេនហ្វេនបានទាំងអស់ ។ មិនតែប៉ុណ្ណោះក្នុងបទចម្រៀង "ទៅរួចអត់?" កញ្ញា តន់ ចន្ទសីម៉ា ថែមទាំងបានបបួលហ្វេនហ្វេនមករាំឱ្យរង្គើឆាកតែម្តង ជាក់ស្តែងតាមរយៈវិដេអូដែលទស្សនិកជនបានឃើញស្រាប់ គឺសំឡេងស្រែកហ៊ោកញ្រ្ជៀវរបស់អ្នកគាំទ្របានផ្តល់ជាកម្លាំងចិត្តយ៉ាងធំធេងចំពោះតារាចម្រៀងរូបនេះ ។

កញ្ញា តន់ ចន្ទសីម៉ា បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា សូមពុកម៉ែបងប្អូន រីករាយទស្សនា សណ្ដាប់ កម្សាន្តនូវចម្រៀងមួយបទទៀត ពីAlbum Black-Red បទ "ទៅរួចអត់?" ដោយក្ដីរីករាយ។ មិនទាន់អស់ទេ កញ្ញា តន់ ចន្ទសីម៉ា នៅមានបទចម្រៀងថ្មីៗជាច្រើនទៀតដើម្បីជូនជាកាដូសម្រាប់អ្នកគាំទ្រនៅក្នុងអាល់ប៊ុមចម្រៀង Black-Red ៕

ជិន សុភ័ក្ដ្រ

មតិយោបល់