• 2024-06-14 10:15:00
  • ព័ត៌មាន

សោកស្តាយខ្លាំង! Sophia Kao ខកឱកាសសម្តែងមហោស្រពប្រគំតន្ត្រី Sabaidee Fest នៅសហរដ្ឋអាមេរិក

  • 2024-06-14 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះបន្តិច ទំព័រហ្វេសប៊ុកផ្លូវការផលិតកម្ម បារមី បានបង្ហោះដំណឹងដ៏សោកសៅបញ្ជាក់ពីការអវត្តមានរបស់តារាចម្រៀង Sophia Kao ក្នុងកម្មវិធីមហោស្រពប្រគំតន្ត្រី Sabaidee Fest ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមិថុនា នៅទីក្រុង Chino ភាគខាងត្បូងនៃរដ្ឋ California សហរដ្ឋអាមេរិក។

រូបភាព៖ ហ្វេសប៊ុកSophia Kao

តាមសេចក្តីជូនដំណឹងពី បារមី បានឱ្យដឹងថា តារាចម្រៀង Sophia Kao នឹងមិនបានចូលរួមសម្តែងនៅកម្មវិធីមហោស្រពប្រគំតន្ត្រី Sabaidee Fest នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៤ នេះឡើយ ដោយសារមូលហេតុផ្ទាល់ខ្លួន។ នាងក៏មានអារម្មណ៍សោកស្តាយ ដែលមិនបានឡើងសម្តែង នា និងជួបអ្នកគាំទ្រក្នុង មហោស្រពប្រគំតន្ត្រី Sabaidee Fest។

រូបភាព៖ ហ្វេសប៊ុក Baramey Production

ដំណឹងនេះអាចជារឿងដ៏គួរឱ្យសោកស្តាយ តែទន្ទឹមគ្នានោះហ្វេនៗនៅតែសប្បាយចិត្ត ព្រោះកំពូលតារារ៉េបកម្ពុជា វណ្ណដា និង វណ្ណថាន នឹងចូលរួមច្រៀងសម្តែងនៅកម្មវិធីមហោស្រពប្រគំតន្ត្រី Sabaidee Fest តាមការគ្រោងទុក ថែមទាំងពង្រឹកកាលវិភាគសម្តែងនៅ Showbox SoDo in Seattle, WA មុនពេលអ្នកទាំងពីរ វិលត្រឡប់មកមាតុប្រទេសវិញ។

រូបភាព៖ ហ្វេសប៊ុក Sabaidee Fest

គួររំឮកផងដែរថា តាមគម្រោង សិល្បករ ៣រូបរបស់ផលិតកម្ម បារមី រួមមាន៖ វណ្ណដា, វណ្ណថាន និង Sopia នឹងត្រូវចូលរួមកម្មវិធីមហោស្រពប្រគំតន្ត្រី Sabaidee Fest ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមិថុនា នៅទីក្រុង Chino ភាគខាងត្បូងនៃរដ្ឋ California សហរដ្ឋអាមេរិក។

រូបភាព៖ ហ្វេសប៊ុក Baramey Production

ប៉ុន្តែ ដោយសារមូលហេតុផ្ទាល់ខ្លួនធ្វើឱ្យ តារាចម្រៀង Sopia Kao ខកឱកាសសម្តែងកម្មវិធី Sabaidee Fest នៅសហរដ្ឋអាមេរិកនេះ។ ទោះជាយ៉ាងនេះក្តី គេជឿជាក់ថា វណ្ណដា និង វណ្ណថាន ប្រាកដជាអង្រួនឆាកមហោស្រពប្រគំតន្ត្រី Sabaidee Fest ឱ្យរង្គោះរង្គឺ និងមានភាពរស់រវើកជាទីចងចាំសម្រាប់អ្នកចូលរួមមកពីជុំវិញពិភពលោក។

Vanthan - វណ្ណថាន

កម្មវិធីកាន់តែខិតជិតមកដល់ ហ្វេនៗនៅកម្ពុជាក៏អន្ទះសារចង់ឃើញការសម្តែងដ៏អស្ចារ្យរបស់សិល្បករទាំង ២រូបលើឆាកអន្តរជាតិដ៏ធំសម្បើមនេះ៕

អត្ថបទ៖ Ah Mouy

មតិយោបល់