• 2024-06-19 02:09:27
  • ព័ត៌មាន

គ្រោះថ្នាក់មើលមិនឃើញ Beomgyu (TXT) ត្រូវផ្អាករាល់ការងារទាំងអស់ជាបន្ទាន់នៅពេលនេះ

  • 2024-06-19 02:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅមុននេះ ចេញពី BIGHIT MUSIC នៅលើ Weverse បាន​ឲ្យដឹងថា​ Beomgyu សមាជិកក្រុម TXT បាន​រងរបួស កជើង ហើយរាល់ការងារទាំងអស់របស់លោកត្រូវផ្អាកសិន។

ក្នុងសេចក្ដីប្រកាសនោះបាន​លើកឡើងដូចខាងក្រោមថា៖

«សួស្តី នេះជា BIGHIT Music

យើងចង់ជូនដំណឹងដល់អ្នកទាំងអស់គ្នា អំពីស្ថានភាពសុខភាព និងការបង្ហាញមុខនាពេលខាងមុខរបស់ Beomgyu (TXT )។ ថ្មីៗនេះ Beomgyu បានទៅមន្ទីរពេទ្យ ដោយសារតែការឈឹចាប់ ក្រោយលោករងរបួសអំឡុងពេលនៃការសម្ដែងយ់ាងសកម្ម ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានសរសៃចងនៅកជើង។ យើងសុំការយោគយល់ពីអ្នកទាំងអស់គ្នា ព្រោះអាការៈនេះ វានឹងផ្ដល់នូវការពិបាកសម្រាប់លោក ក្នុងការចូលរួមក្នុងបង្ហាញមុខក្នុងកម្មវិធីផ្លូវការមួយចំនួន ដូចជា Paris Fashion Week ដោយសារតែវេជ្ជបណ្ឌិតផ្ដល់យោបល់ថា លោកត្រូវការសម្រាកសិននៅពេលបច្ចុប្បន្ន។

ទោះបីជា Beomgyu ប៉ងចូលរួមក្នុងកម្មវិធីនានា ដែលបានគ្រោងទុកទាំងអស់នោះយ៉ាងណាក៏ដោយ យើងនឹងបន្តតាមការសម្រេចចិត្តរបស់លោក ដោយផ្អែកលើការពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិត ហើយទុកការជាសះស្បើយរបស់សិល្បកររបស់យើងជាអាទិភាពកំពូល។

ពួកយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយ Beomgyu ឆាប់ជាសះស្បើយតាមដែលអាចធ្វើទៅបាន ដើម្បីអោយលោក ឆាប់បានជួបអ្នកគាំទ្រប្រកបដោយសុខភាពល្អវិញ។ សូមអរគុណ»៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី