• 2024-06-19 09:40:00
  • ព័ត៌មាន

រឿន ណាត និង លាវ វេងហួរ ទទួលការងារបែបគូស្នេហ៍ផ្ទួនៗ ក្រោយប្រកាសជាសង្សារគ្នា

  • 2024-06-19 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលប្រិយមិត្តអ្នកអានបានជ្រាបស្រាប់ហើយថា បវរកញ្ញារូបស្រស់ រឿន ណាត Miss Universe Cambodia 2018 និងបុរសឯក លាវ វេងហួរ Mister Friendship International 2023 បានបើកចំហរទំនាក់ទំនងស្នេហាដ៏ផ្អែមល្អែមរបស់ពួកគេ ថែមទាំងទទួលស្គាល់ថា បច្ចុប្បន្នទាំងពីរនាក់ជាគូស្នេហ៍គ្នាថែមទៀតផង។

រូបភាព៖ បណ្តាញសង្គមហ្វេសប៊ុក

ហ្វេនៗអ្នកស្នេហាវិស័យ beauty pageant និងបណ្តាអ្នកគាំទ្រអ្នកទាំងពីរ សប្បាយចិត្តជាខ្លាំងពីរដឹងថា អ្នកទាំងពីរសេពគប់គ្នាជាសង្សារមែនទែន ក្រោយលាក់បាំងរឿងនេះអស់មួយរយៈ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះ គ្រាន់តែបើកចំហរភាពជាគូស្នេហ៍ភ្លាម រឿន ណាត & លាវ វេងហួរ ទទួលបានការងារលក្ខណៈគូស្នេហ៍ច្រើនសន្ធឹកតែម្តង។ ជាក់ស្តែង កាលពីប៉ុន្មានខែមុន គូស្នេហ៍ថ្មីថ្មោងនេះត្រូវបានជ្រើសរើសឱ្យសម្តែងរឿងខ្នាតធំមួយជាមួយគ្នា ដែលខ្សែភាពយន្តត្រៀមចាក់បញ្ចាំងក្នុងរោងភាពយន្តឆាប់ៗនេះ។

រូបភាព៖ ហ្វេសប៊ុក Leav Venghour

មិនតែប៉ុណ្ណោះ ថ្មីៗកន្លងទៅស្ទូឌីយូថតរូបល្បីឈ្មោះមួយបានជ្រើសរើសយកគូស្នេហ៍បវរញ្ញា-បុរសឯកមកថតរូបបែប fashion ទំនើប មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។ ទៀតសោត រឿន ណាត និង លាវ វេងហួរ ក៏ត្រូវបានកម្មវិធីកម្សាន្តល្បីមួយអញ្ញើញជាតារាកិត្តិយស ចែករំលែកពីរឿងរ៉ាវផ្សេងៗ រួមទាំងការចាប់ផ្តើមទំនាក់ទំនងស្នេហាផងដែរ។

រូបភាព៖ ហ្វេសប៊ុក LAWOGA

មិនទាន់អស់នៅឡើយទេ គូស្នេហ៍ដ៏គួរឱ្យស្រលាញ់នេះក៏ទទួលថតសម្អាងការជាមួយគ្នាទៀតផង ទើបមានការលើកឡើងថា គូស្នេហ៍នេះហាក់មានយីអ៊ុន គ្រាន់តែបើកចំហរទំនាក់ទំនងស្នេហាភ្លាម ទទួលការងារលក្ខណៈជាគូរហូរហែរតែម្តង ស្របពេលដែលអ្នកទាំងពីរក៏មានការងារសិល្បៈរៀងៗខ្លួនផ្សេងទៀតផងដែរ។

រូបភាព៖ បណ្តាញសង្គមហ្វេសប៊ុក

ទោះជាយ៉ាងនេះក្តី ជារឿយៗគេរមែងឃើញ Miss Universe Cambodia 2018 និង Mister Friendship International 2023 បង្ហាញភាពផ្អែមល្អែមដូចស្ករតាំងម៉ែលើបណ្តាញសង្គម ធ្វើឱ្យហ្វេនៗស្ទើរលើសជាតិស្ករពេលឃើញសមត្ថភាពដ៏ស្និទ្ធស្នាលរបស់អ្នកទាំងពីរ៕

អត្ថបទ៖ Ah Mouy

មតិយោបល់