• 2024-06-20 02:40:36
  • ព័ត៌មាន

Angelina បង្អួតរូបសាក់ថ្មីចំកណ្ដាលដើមទ្រូង មានអត្ថន័យជ្រៅចំពោះស្ថានភាពជីវិតនាងពេលនេះ

  • 2024-06-20 02:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Angelina Jolie បានបង្ហាញស្នាមសាក់ថ្មីរបស់នាងនៅក្នុងកម្មវិធី ពានរង្វាន់ Tony Awards ឆ្នាំ ២០២៤ ដែលជាសត្វស្លាបខ្មៅតូចមួយនៅចំកណ្តាលទ្រូង។ មិនតែប៉ុណ្ណោះ រូបសាកនេះហាក់ស្រដៀងគ្នាខ្លាំងទៅនឹងស្នាមសាកលើដៃ Shiloh

កាលពីនៅថ្ងៃទី ១៦ ខែមិថុនាកន្លងទៅនេះ Angelina Jolie បានក្លាយជាទៅចំណាប់អារម្មណ៍នៅពេលដែលនាងបានបង្ហាញខ្លួននៅលើកំរាលព្រំក្រហមក្នុងកម្មវិធី ពានរង្វាន់ Tony Awards ប្រចាំឆ្នាំលើកទី ៧៧ ក្នុងសម្លៀកបំពាក់ពណ៌កាប់ស្ទាំងស្រាលចាយរាងតូចច្រឡឹង ជះសម្រស់ក្នុងវ័យ៤៩ឆ្នាំ ព្រមទាំងបានបង្ហាញ ស្នាមសាក់ថ្មីនៅចំកណ្ដាលដើមទ្រូងផងដែរ។

ស្នាមសាករូបសត្វបក្សីតូចពណ៌ខ្មៅស្រាល។ យោងទៅតាមគោលគំនិត សត្វបក្សីគឺជានិមិត្តរូបនៃក្តីសង្ឃឹម សេចក្តីអំណរ សេរីភាព និងភាពស្មោះត្រង់។ បក្សីនេះក៏តំណាងឱ្យភាពស្មោះត្រង់ សន្តិភាព និងសុភមង្គលផងដែរ។ លើសពីនេះ វាក៏បង្កប់នូវអត្ថន័យការពារ ដឹកនាំ ជំនះទុក្ខលំបាក

បន្ថែមពីលើនេះស្នាមសាក់នៅលើទ្រូងតំណាងឱ្យសេចក្តីស្រឡាញ់ និងទំនាក់ទំនងផ្លូវចិត្តដ៏រឹងមាំ វាក៏បង្ហាញពីភាពរឹងមាំ ភាពក្លាហាន និងការតាំងចិត្តដើម្បីបន្តក្តីសុបិន និងមហិច្ឆតា។ ក្រៅពីនេះ ស និងខ្មៅតំណាងឱ្យភាពធន់ ការសម្របខ្លួន ក៏ដូចជាការរុករកឆ្លងកាត់ឧបសគ្គលំបាកៗ វាហាក់ឆ្លុះបញ្ចាំងពីជីវិតធ្លាប់ឆ្លង់កាត់របស់តារាស្រីរូបនេះ

យ៉ាងណាមិញបន្ទាប់ពីបានឃើញស្នាមសាក់លើទ្រូងរបស់ Angelina អ្នកគាំទ្រម្នាក់បានលើកឡើងថា Shiloh ក៏មានស្នាមសាក់នេះនៅលើដៃរបស់នាងផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ រូបភាពដែលផ្តល់ដោយអ្នកនិយមលេងអ៊ីនធឺណែត គឺមិនច្បាស់នោះទេ ដូច្នេះវាមិនច្បាស់ទេថា តើ Shiloh ពិតជាមានស្នាមសាក់រូបបក្សីនៅលើដៃរបស់នាងឬយ៉ាងណា

ស្នាមសាក់ថ្មីនេះបាននាំសំណាងសម្រាប់ Angelina Jolie ក្នុងការបង្ហាញខ្លួនដំបូងរបស់នាង ដោយបានឈ្នះពានរង្វាន់ Tony Award ជាលើកដំបូងសម្រាប់ការផលិតរឿង The Outsiders។ ការងារនេះបានទទួលការតែងតាំងចំនួន ១២ និងឈ្នះពានរង្វាន់ចំនួន ៤ រួមទាំងប្រភេទសំខាន់បំផុតគឺ Best Musical

ប្រភព៖ Kenh14 អត្ថបទ៖ កេសរ

មតិយោបល់