• 2024-06-20 10:30:00
  • ព័ត៌មាន

ម៉ីហាណា កូនស្រីបណ្តូលចិត្ត ឌី សូនិត្តា ដុងសិល្បៈកាត់តាមម្តាយបេះដាក់!

  • 2024-06-20 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកទល់ពេលនេះ កុមារីគួរឱ្យស្រលាញ់ និត្តា ម៉ីហាណា ហៅ Smile កូនស្រីបណ្តូលចិត្តរបស់តារាសម្តែង និងជាម្ចាស់សម្អាងការ ឌី សូនិត្តា អាយុជាង ៣ ខួបហើយ។ កុមារីគួរឱ្យស្រលាញ់នេះចម្រើនវ័យយ៉ាងឆាប់រហ័ស ក្លាយជាក្មេងស្រីស្រស់ស្អាត និងគួរឱ្យស្រលាញ់ម្នាក់។

រូបភាព៖ ហ្វេសប៊ុក Dy Sonita

តាមការកត់សម្គាល់ អូនស្មាយ ជាក្មេងស្រីគួរឱ្យស្រលាញ់តាំងពីកើតមកម៉្លេះ ដោយកន្លងមកគេរមែងឃើញក្មេងស្រីរូបនេះបញ្ចេញកាយវិការក្រមិចក្រើម គួរឱ្យស្រលាញ់ដាក់អ្នកជុំវិញខ្លួន។ ឈានចូលវ័យ ៣ ខួបជាង អូនស្មាញ កាន់តែឆ្លាតវ័យ ថែមទាំងមានដុងសិល្បៈកាត់តាមម្តាយថែមទៀតផង។

ជាក់ស្តែង គ្រប់ពេលអ្នកម្តាយ ឌី សូនិត្តា ធ្វើសកម្មភាពអ្វីមួយ កូនស្រីបណ្តូលចិត្តនេះក៏ធ្វើតាមដូចគ្នាដែរ។ កាយវិការររបស់ម្តាយកូន ២រូបនេះ មើលទៅដូចគ្នាខ្លាំងតែម្តង ទាំងទឹកមុខ និងកាយវិការ សូម្បីការតុបតែងខ្លួនក៏មើលទៅទម្រង់តែមួយជាមួយគ្នាដែរ។

រូបភាព៖ ហ្វេសប៊ុក Dy Sonita

ថ្មីៗនេះ គេប្រទះឃើញវីដេអូ សូនិត្តា រាំលេងជាមួយកូនស្រី ដែលកាយវិការដ៏គួរឱ្យខ្នក់ខ្នាញ់របស់ អូនស្មាយ បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា នាងពិតជាមានដុងទេពកោសល្យដូចម្តាយបេះដាក់តែម្តង។

រូបភាព៖ វីដេអូ Tik Tok

អូនស្មាយ ក៏បានជួយរកលុយឱ្យអ្នកម្តាយទាំងវ័យក្មេងផងដែរ តាមរយៈការថតផលិតផល និងថតស៉្បតពាណិជ្ជកម្ម ជាដើម។

មិនត្រឹមដុងសិល្បៈ ភាពក្រមិចក្រមើម និងពូកែលេងទឹកមុខដូចម្តាយប៉ុណ្ណោះទេ កុមារីគួរឱ្យខ្នាញ់នេះថែមទាំងឆ្លាត ហើយរៀនពូកែទៀតផង ធ្វើឱ្យមហាជនសរសើរកុមារីនេះមិនដាច់ពីមាត់គ្រប់ពេលឃើញវីដេអូដែល ឌី សូនិត្តា បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងកម្មវិធី Tik Tok៕

រូបភាព៖ ហ្វេសប៊ុក Dy Sonita

អត្ថបទ៖ Ah Mouy

មតិយោបល់