• 2024-06-25 02:33:44
  • ព័ត៌មាន

Jay Park ក្លាយជាតារាកូរ៉េដំបូងបើកគណនី OnlyFans ផ្លូវការ

  • 2024-06-25 02:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានព័ត៌មានភ្ញាក់ផ្អើលមួយបាន​ចេញផ្សាយមកថា Jay Park បាន​បើកគណនី OnlyFans ផ្ទាល់ខ្លួនជា​ផ្លូវការ និងក្លាយជាតារាកូរ៉េដំបូង​ដែលចូលរួមជាមួយនឹង ​Platform មួយនេះ។

យោងតាមគេហទំព័រ OnlyFans វាគឺជាគេហទំព័រដែលផ្តោតលើអ្នកបង្កើត ដែលអនុញ្ញាតឱ្យពួកគេគ្រប់គ្រងមាតិការបស់ពួកគេ។

«OnlyFans គឺជាវេទិកានៃមាតិកា 18+ ដែលផ្តល់សិទ្ធិអំណាចដល់អ្នកបង្កើតឱ្យធ្វើជាម្ចាស់ដោយពុំមានអ្នកណាគ្រប់គ្រង ព្រមទាំងអាចឲ្យពួកគេអាចទទួលបានកម្រៃពី Content ទាំងនោះ និងភ្ជាប់ទំនាក់ទំនងពិតប្រាកដជាមួយអ្នកគាំទ្ររបស់ពួកគេ»។ នេះជាការលើកឡើងរបស់គេហទំព័រ OnlyFans

Jay Park ដែលបានក្លាយជាតារាល្បីម្នាក់ក្នុងចំណោមតារាកូរ៉េដំបូងគេដែលចូលរួមក្នុងគេហទំព័រនេះ បាន​ប្រកាសនៅថ្ងៃទី ២៤ ខែមិថុនា លើ Twitter ពីបទថ្មីរបសខ្លួនដែលមានចំណងជើងថា "McNasty" ដោយនៅក្នុង Tweet លោកបានបង្ហាញនូវតំណភ្ជាប់ទៅកាន់អ្វីដែលមើលទៅដូចជាគណនី OnlyFans

អ្នកត្រូវតែមានអាយុ ១៨ឆ្នាំឡើង ដើម្បីចូលរួមគេហទំព័រនេះ ហើយត្រូវផ្ទៀងផ្ទាត់អាយុរបស់អ្នកដោយបង្ហាញរូបថតអត្តសញ្ញាណប័ណ្ណរបស់អ្នកផងដែរ។

ជាការពិត Jay Park ជាតារាកូរ៉េដំបូងគេដែលចូលរួមក្នុងគេហទំព័រនេះ ប៉ុន្តែគេនៅចាំបានថា តារាល្បីផ្សេងទៀតដូចជា John Cena ក៏មានគណនីនៅលើ OnlyFans ដែរ៕

ប្រភព៖ Koreatimes អត្ថបទ៖ ធារី

មតិយោបល់