• 2024-09-26 03:10:46
  • ព័ត៌មាន

Han So Hee ដាក់មួយម៉ាត់តប អ្នកសារព័ត៌មានម្នាក់ ក្រោយសួរទាក់ទងនឹងអតីតសង្សារ

  • 2024-09-26 03:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ តារា​សម្ដែង Han So Hee បានធ្វើឲ្យទម្លាយចម្លើយចេញពីអារម្មណ៍ពិត ក្រោយមានអ្នក​សារព័ត៌មានជជីកសួរនាំពី Ryu Jun Yeol ពេល​ស្ថិតក្នុងសន្និសីទសារព័ត៌មាន។

ជាក់ស្ដែង កាលពីថ្ងៃទី ២៥ ខែកញ្ញា Han So Hee បាន​ចូលរួម​ក្នុង​សន្និសីទកាសែតរបស់រឿងថ្មីរបស់នាង​មានចំណងជើងថា "Gyeongseong Creature 2” របស់ Netflix។ នេះគឺជាកម្មវិធីសំខាន់ដំបូង ដែលតារា​ស្រីរូបនេះ​បង្ហាញមុខជា​សាធារណៈ ក្រោយរឿងរ៉ាវស្នេហារបស់នាងបញ្ចប់។

យ៉ាងណា​ក្ដី ក្នុងចំណោមសំណួរដែលអ្នកសារព័ត៌មាន​សួរមកនាង មាន​មួយសំណួរដែលទាក់ទងនឹង​ Ry Jun Yeol ដែលធ្វើឲ្យនាងសម្រេច​ចិត្តឆ្លើយលះៗ ហើយក៏ក្នុងបំណងរម្លឹកគ្រប់គ្នាថានេះជាជីវិតផ្ទាល់ខ្លួនរបស់នាងទេ។

«ខ្ញុំគិតថារឿងផ្ទាល់ខ្លួនខ្ញុំ ដូចជាមិន​គួរ​ណាត្រូវរំខាន​ដល់​មហាជន​របស់​ខ្ញុំ​ទេ ហើយខ្ញុំសង្ឃឹមថាអ្នកនឹងសប្បាយ និងរីករាយក្នុងការទស្សនា រឿងថ្មី រដូវកាលទី ២ នេះ។» - Han So Hee

រម្លឹក​ផងដែរ ស្នេហារបស់ Ryu Jun Yeol និង Han So Hee គឺជាស្នេហាដែលមាន​រយៈពេល​ខ្លីបំផុត ហើយតាំងពីថ្ងៃចាប់ផ្ដើម រហូត​បញ្ចប់គឺមិនសូវជាទទួល​បាន​ការសាទរពីមហាជនភាគច្រើន​ឡើយ ជាហេតុមានផលប៉ះពាល់ដល់អាជីពការងាររបស់ So Hee ទៀត។ អ្វី​ដែល​គ្រប់គ្នា​ចាប់អារម្មណ៍ ក៏ដោយសារ​វា​មានជាប់ពាក់ព័ន្ធ​នឹង​អតីតសង្សាររបស់ Jun Yeol គឺ Hyeri ដែល​បណ្ដាល​ឲ្យមានរឿងរ៉ាវ​​ឆ្លើយឆ្លងទម្រាំគ្រប់យ៉ាង​ស្ងាត់ទៅវិញ។

ងាក​មករឿងថ្មី "Gyeongseong Creature 2” នឹង​ចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៧ ខែកញ្ញា ដោយមាន ៧ភាគ នៅលើ Netflix៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់