• 2024-09-25 03:46:57
  • ចម្រៀង

ផ្ទុះការវែកញែកចំពោះសំឡេងច្រៀងរបស់ តន់ ចន្ទសីម៉ា ក្នុងបទ “រំលស់ប្រពន្ធ”

  • 2024-09-25 03:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទម្រៀងទាំងប្រពៃណី និងសម័យត្រូវបានផលិតឡើង ហើយចេញជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គមដោយផលិតកម្ម និងតារាចម្រៀងល្បីៗ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤ នេះ។

ដោយឡែក បទ”រំលស់ប្រពន្ធ” របស់កញ្ញា តន់ ចន្ទសីម៉ា ដែលទើបចេញកាលពីពេលថ្មីៗ ត្រូវបានហ្វេនៗជជែកគ្នាជុំវិញការប្រើសំឡេងច្រៀង។

ក្រោយពីបានស្ដាប់ មានហ្វេនៗជាច្រើនចូលComment ដោយអ្នកខ្លះលើកឡើងថា តន់ ចន្ទសីម៉ា បើច្រៀងធ្វើសំឡេងធម្មតាកាន់តែពីរោះ អ្នកខ្លះថា សំឡេងច្រៀងដូចស្រវឹង និងខ្លះទៀតនិយាយថា សម្រស់ស្រស់ស្អាតហើយ សំឡេងអាចប្រើបានច្រើនទម្រង់ទៀត។

ទន្ទឹមគ្នានេះ ក៏មានក្រុមសម្ដែងមួយក្រុមបានយកបទចម្រៀងមួយនេះ ទៅច្រៀងឡើងវិញ ហើយក៏មានអ្នកពោលពាក្យពេញចិត្ដខ្លះ និងមិនពេញចិត្ដខ្លះ។ មានអ្នកលើកឡើងថា “សំឡេងក្នុងបទចម្រៀងម្ចាស់ដើម ដូចមិនសូវស្រវឹង តែក្រុមថ្មីនេះស្រវឹងខ្លាំងម្ល៉េះ!”។

សូមរំលឹកថា បទចម្រៀងMV បែបញាក់របស់តារាចម្រៀង តន់ ចន្ទសីម៉ា បានចេញជាផ្លូវការតាំងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ ក្រោយចេញជាផ្លូវការបទចម្រៀងដែលមានចំណងជើងថា “រំលស់ប្រពន្ធ” ត្រូវបានហ្វេនៗលើកមកនិយាយពីការប្រើសំឡេង និងកាយវិកាសម្ដែងផ្សេងៗគ្នា។ ជាលទ្ធផលបទចម្រៀងមួយនេះ ទទួលបានការគាំទ្រច្រើន ដោយគិតត្រឹមរយៈពេលតែជាង ១សប្ដាហ៍ ចំនួនអ្នកស្ដាប់ ឬចូលទស្សនា បានហក់ឡើងដល់ជាង 3.2M៕

អត្ថបទ៖ Chin Sopheak

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី