• 2024-06-26 04:12:26
  • ព័ត៌មាន

Lee Youngji ទម្លាយការពិតពីក្រោយឈុតថើបរបស់ D.O. ក្នុង MV ថ្មី

  • 2024-06-26 04:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lee Youngji និង D.O (EXO) បាន​បង្ហាញមុខរួមគ្នាក្នុងវីដេអូបទចម្រៀងថ្មី មានចំណងជើងថា “Small Girl”។ បទចម្រៀងនេះទទួលបាន​ការគាំទ្រស្រាប់ ដោយសារបទភ្លេង និងគ្រប់យ៉ាង​ដេលដាក់បញ្ចូល ប៉ុន្តែប្រតិកម្ម​អ្នកដែលបាន​មើល MV ពិតជាមិនធម្មតា គឺនៅពេលដែលសុខៗ D.O. ឱនថើបថ្ពាល់របស់ Youngji

ភ្លាមៗនោះ គ្រាន់តែ D.O ថើបភ្លាម Youngji ស្រែកឡើងភ្លាត់សំឡេង ដូច្នេះនាំឲ្យអ្នកគាំទ្របែងចែកមិនដាច់ ថានេះជាការរៀបចំរបស់អ្នកដឹកនាំ ឬ D.O ថើបដោយចិត្តឯង?

គ្រប់យ៉ាងត្រូវបានលាតត្រដាង អំឡុងពេលសម្ភាសន៍ជាមួយ Na PD កាលពីថ្មីៗ Youngji បានរៀបរាប់រឿងរ៉ាវនៅពីក្រោយឈុតឆាកដ៏ល្បីមួយនេះ។ តាមពិត ការថើបនោះ ដើមឡើយគឺជាការរៀបចំ ១០០ភាគរយ ប៉ុន្តែប្រតិកម្មរបស់នាង គឺកើតឡើងពិតមែន។ ឈុត​នេះ​ អ្នក​ទាំង​ពីរថត​នៅ​មាត់​សមុទ្រ ហើយ​ក្រុម​ការងារ​ឈរ​ពី​ចម្ងាយ ដោយមានអ្នកដឹកនាំថត ស្រែកតាម​ម៉ៃក្រូ ជាការផ្តល់​សញ្ញា​ឱ្យ​ពួកគេ​ថើប។ ដើម្បីជួយ Youngji ទទួលបានអារម្មណ៍ដូចពិតៗ D.O. ចេះតែបន្តនិយាយជាមួយ Youngji ដោយសួររឿងនេះរឿងនោះ ខណៈអ្នកដឹកនាំចាប់ផ្តើមរាប់ថយក្រោយ ឲ្យថើប D.O. មិន​ព្រមឈប់​និយាយ​ទេ ជាហេតុ Youngji មានការភ្លេចខ្លួន និងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែល D.O. ឱនថើបនាងនៅកណ្តាលកិច្ចសន្ទនាពេលនោះ។