• 2024-06-28 05:27:55
  • ព័ត៌មាន

លី មួយលាង ប្ដេជ្ញាចិត្ដនាំយកលទ្ធផលល្អជូនជាតិមាតុភូមិ ដោយបង្ហាញហេតុផលច្បាស់ៗ

  • 2024-06-28 05:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការគ្រោងទុក Missteen International Cambodia2023 លី មួយលាង បានឡើងយន្ដហោះចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសឥណ្ឌាហើយនៅម៉ោង ៩ និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ។ ក្នុងបេសកកម្មរយៈពេល ១០ថ្ងៃ ដើម្បីចេញទៅប្រកួតក្នុងកម្មវិធី “Miss Teen International 2024” ដែលមានប្រទេសចំនួន ៣០ចូលរួមនេះ មួយលាង បានបង្ហាញការប្ដេជ្ញាចិត្ដថានឹងនាំយកលទ្ធផលល្អជូនជាតិមាតុភូមិ ដោយបញ្ជាក់ហេតុផលច្បាស់ៗ។

ក្នុងវ័យ ១៧ឆ្នាំ លី មួយលាង បានស្ពាយឈុតតំណាងជាតិ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនចំនួន ៤វ៉ាលីធំៗ។ ឈុតតំណាងជាតិដែលនឹងត្រូវបង្ហាញលើឆាកអន្ដរជាតិ គឺឈុតសត្វមយូរាដែលមានស្លាបតំណាងឲ្យសេរីភាពរបស់ LGBT បញ្ឈប់នូវការរើសអើងភេទ និងបង្ហាញពីសិទ្ធិរបស់ពួកគេដែលជាអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវមានសិទ្ធិសេរីភាពដូចមនុស្សទូទៅដែរ។

តាមរយៈបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាច្រើនស្ថាប័ន នៅមុខច្រកចេញដំណើរអន្ដរជាតិ នៃព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ Missteen International Cambodia 2023 រូបនេះ បានប្ដេជ្ញាថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយមុនចេញទៅប្រកួតនេះ កញ្ញាបានហ្វឹកហាត់ខ្លាំងទ្វេដងតាំងពីវគ្គសំណួរចម្លើយ ទាំងការដើរលើឆាក Evening gown និងឈុតប្រចាំថ្ងៃ។

បើតាម លី មួយលាង បេក្ខភាពទាំង ៣០ប្រទេស ដែលនឹងចូលរួមប្រកួតក្នុងកម្មវិធីនេះ គឺសុទ្ធតែមានចំណុចពិសេសរបស់គេរៀងៗខ្លួន ហើយកញ្ញាក៏បានសិក្សាពីសមត្ថភាពរបស់ពួកគេមួយចំនួនហើយ កម្ពុជាដែលមានកញ្ញាជាតំណាងក្នុងកម្មវិធីប្រកួតដ៏ធំនេះក៏នឹងពាំនាំយកភាពអស្ចារ្យអំពីសិល្បៈ វប្បធម៌របស់ខ្លួនយើងទៅបង្ហាញជូនអន្ដរជាតិនៅក្នុងឱកាសនោះដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់