- 2024-07-03 02:24:32
- ព័ត៌មាន
ផ្លូវការ! កម្មវិធីដើរលេងរបស់ Jimin និង Jungkook នឹងចេញផ្សាយលើ Disney+ ឆាប់ៗ
- 2024-07-03 02:24:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! កម្មវិធីដើរលេងរបស់ Jimin និង Jungkook នឹងចេញផ្សាយលើ Disney+ ឆាប់ៗ
ចន្លោះមិនឃើញ
Disney+ បានចេញមុខបញ្ជាក់ជាផ្លូវការនូវវត្តមានរបស់ Jimin និង Jungkook ក្នុងរូបភាព Teaser ថ្មី ដោយបានសរសេរបន្ថែមថា «តើអ្នកត្រៀមខ្លួនហើយឬនៅ?» ចាប់ផ្ដើមនៅថ្ងៃទី ០៨ ខែសីហា។ ២ ភាគដំបូងនឹងបង្ហាញខ្លួននោពេលនោះ ដោយភាគបន្តបន្ទាប់ទៀតនឹងត្រូវបានចាក់ផ្សាយតាមលំដាប់លំដោយ នៅរៀងរាល់ថ្ងៃព្រហស្បត្តិ៍ សរុបទាំងអស់ ៨ភាគ។
នេះគឺជាកម្មវិធីកម្សាន្ត ដែលមាន Jungkook និង Jimin ជាអ្នកនាំអ្នកទស្សនាទៅដើរលេងកន្លែងជាច្រើន បង្កើតការចងចាំមិនអាចបំភ្លេចបាន ហើយវាក៏ជាវីដេអូដែលអ្នកទាំងពីរបានបន្សល់ទុកសម្រាប់អ្នកគាំទ្រជាទីស្រឡាញ់ សម្រាប់ពេលវេលាដែលពួកគេត្រូវឃ្លាតពីអ្នកគ្រប់គ្នាមួយរយៈធំ ដើម្បីបំពេញកាតព្វកិច្ចបម្រើជាតិ។
កម្មវិធីនេះ បានផ្ដិតយកដំណើរកម្សាន្តរបស់ Jimin និង Jungkook តាំងពីនៅពេលពួកគេរីករាយជាមួយនឹងវិស្សមកាលរដូវក្ដៅកាលពីឆ្នាំ ២០២៣។ ពួកគេចាប់ផ្ដើមបេសកកម្មដមបូងនៅសហរដ្ឋអាមេរិកសិន មុនឆ្ពោះទៅកោះ Jeju និង Sapporo ប្រទេសជប៉ុន។
អ្នកទស្សនាទាំងឡាយ នឹងបានឃើញថា បងប្អូនល្អទាំងពីរប្រើពេលវេលាបែបណាខ្លះ ជាមួយនឹងកការបោះតង់ ជិះទូកលេង និងសកម្មភាពផ្សេងៗទៀត។ លើសពីនេះ ដំណើរកម្សាន្តរបស់ពួកគេក៏នឹងធ្វើឲ្យអ្នកទទួលបានអារម្មណ៍ថ្មី ព្រោះប្លង់ខ្លះគឺកើតឡើងដោយមិនបានគ្រោងទុកនោះទេ៕