- 2024-07-04 03:22:50
- ព័ត៌មាន
ចំណុចលេចធ្លោបំផុតទាំង ៥ ពី MV 'ROCKSTAR' របស់ Lisa
- 2024-07-04 03:22:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចលេចធ្លោបំផុតទាំង ៥ ពី MV 'ROCKSTAR' របស់ Lisa
ចន្លោះមិនឃើញ
ការវិលត្រឡប់មកវិញ Lisa (BLACKPINK) ពិតជាបានអ្នកគាំទ្ររបស់នាងទាំងអស់មានការរំភើបជាខ្លាំង ជាមួយនឹងការបង្ហាញបទទោល "ROCKSTAR" កាលពីថ្ងៃទី ២៨ ខែមិថុនា ដែលជាបទចេញផ្សាយលើកដំបូងនៅក្រោមក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងគឺ LLOUD។ បទនេះបានបង្ហាញវីដេអូចម្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលដែលរំលេចនូវភាពទាក់ទាញរបស់នាង និងគ្រប់យ៉ាងដែលនាងចង់បង្ហាញ ក្នុងនាមជាជនជាតិថៃ សម្រាប់អ្នកទស្សនា។
តោះស្វែងយល់ពីពេលវេលាដ៏គួរឱ្យចងចាំបំផុតទាំង ៥ ចេញពីវីដេអូបទ "ROCKSTAR"៖
១. តំបន់ Chinatown ដ៏ល្វឹងល្វើយ
ទិដ្ឋភាពផ្លូវស្ងាត់ គ្មានមនុស្សដើរ ដែលថតដោយលោក Mauro Chiarello។ ឈុតនេះត្រូវបានថតនៅក្នុងផ្សារ Yaowarat ជាតំបន់ដ៏ល្បីល្បាញក្នុងតំបន់ Chinatown ទីក្រុងបាងកក ប្រទេសថៃ ដែលតែងតែមានភាពមមាញឹក និងមានមនុស្សច្រើនកុះករបំផុត។
២. អ្នករាំ
Lisa អមដោយអ្នករាំថៃមួយក្រុមធំ សម្តែងក្នុងភាពស៊ីសង្វាក់គ្នាឥតខ្ចោះ ដោយស្លៀកសម្លៀកបំពាក់ក្រណាត់ពណ៌សដូចគ្នា ដែលជាការរំលេចយ៉ាងច្បាស់លាស់នៃវីដេអូតន្ត្រី "ROCKSTAR"។ អ្នករាំទាំងនេះត្រូវបានជ្រើសរើសដោយល្អិតល្អន់បំផុត ហើយសុទ្ធតែអ្នកមានសមត្ថភាពខ្ពស់ផ្នែករាំ។
៣. Dance Break
Lisa គឺជាអ្នករាំដ៏ល្បីឈ្មោះម្នាក់ ហើយជំនាញរាំដ៏អស្ចារ្យរបស់នាង គឺអាចមើលឃើញនៅពេញមួយ MV បទ “ROCKSTAR” ដែលរៀបចំដោយ Sean Bankhead។ ជាពិសេស ក្បាច់រាំដ៏ទាក់ទាញរបស់នាង តុបតែងក្នុងឈុតពណ៌ប្រាក់ជាមួយនឹងសក់ត្រង់វែងត្រឹមចង្កេះ និងឈុតផ្សេងទៀតដែលបញ្ជាក់ថាទេពកោសល្យរាំរបស់ Lisa កាន់តែ Legend។
៤. ការឲ្យតម្លៃចំពោះ LGBTQ
កាលពីខែមិថុនា ប្រទេសថៃបានអនុញ្ញាតឲ្យមានច្បាប់រៀបការភេទដូចគ្នាដោយស្របច្បាប់។ ក្នុងអំឡុងពេលមួយខែ Lisa បានបង្ហាញពី LGBTQ ដ៏មានឥទ្ធិពលនៅក្នុង MV បទ “ROCKSTAR” របស់នាង។ វីដេអូនេះបង្ហាញពីស្ត្រីកែភេទថៃដែលកំពុងមានប្រជាប្រិយ ៣ នាក់គឺ Bruze Kachi-Sarah, Aeffy និង Chinni។
៥.វគ្គរ៉េប
ការរ៉េបដ៏កាចរបស់ Lisa ក្នុងបទ "ROCKSTAR" ពិតជាបានបង្ហាញជំនាញរបស់នាង ក្នុងនាមជាអ្នករ៉េបបានយ៉ាងល្អ ដោយអ្នកគាំទ្របានបញ្ចេញមតិថា "អ្ន"។
វីដេអូចម្រៀង "ROCKSTAR" បង្ហាញយ៉ាងល្អឥតខ្ចោះនូវទេពកោសល្យ និងថាមពលនាមជាតារារបស់នាង។ អ្នកគាំទ្រមិនអាចទប់ចិត្តនឹងការសម្ដែងរបស់នាងបានឡើយ ដោយធ្វើឱ្យ "ROCKSTAR" ក្លាយជាការស្នាដៃខ្លឹមរបស់នាងក្នុងទំព័រថ្មីសម្រាប់ LLOUD៕