• 2024-07-12 02:38:58
  • ព័ត៌មាន

Baifern ចេញមុខបកស្រាយចំពោះមុខអ្នកសារព័ត៌មានអំពីប្រតិកម្ម ឪពុកម្ដាយរបស់នាង

  • 2024-07-12 02:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងដ៏សោកស្ដាយសម្រាប់មហាជនអ្នកគាំទ្រចំពោះគូស្នេហ៍តារាថៃ Nine Naphat និង Baifern បានចែកផ្លូវគ្នាជាស្ថាពរ ហើយម្នាក់ៗក៏បានចេញមុខចំពោះអ្នកសារព័ត៌មានស្រាយរៀងខ្លួនផងដែរ។

បន្ទាប់ពីប៉ុន្មានថ្ងៃក្រោយ ភាគីខាងប្រុស Nine Naphath ចេញមុខបកស្រាយរយៈពេល១៥នាទីជាមួយអ្នកសារព័ត៌មាន ស្រាប់កាលពីថ្ងៃទី ១១ ម្សិលមិញនេះ ភាគីខាងស្រីគឺ Baifern Pimchanok បានចេញមុខបន្ទាប់។ នៅចំពោះមុខអ្នកសារព័ត៌មាន Baifern បានបង្ហាញទឹកមុខញញឹមបង្កប់ភាពឈឺចាប់ និងបានរៀបរាប់ថា នាង និង Nine បានសម្រេចចិត្តត្រឡប់ពីគូស្នេហ៍មកជាមិត្តល្អនិងគ្នាឡើងវិញ។ ដំណឹងនេះចេកផ្លូវគ្នានេះ ក៏បានបញ្ជូនឱ្យញាតិខាងស្រី និងខាងប្រុស ឱ្យបានដឹងគ្រប់គ្នាផងដែរ។

Baifern បានសង្កត់ធ្ងន់ថា ពេលប្រាប់ឪពុកម្ដាយខ្លួនអំពីការបែកបាក់នេះ ដំបូងពួកគាត់ហាក់មាន ការភ្ញាក់ផ្អើល តានតឹង និងសោកស្ដាយព្រោះភ្លាមៗពេក ហើយក៏មិននឹកស្មានព្រោះ Baifern និង Nine ស្រឡាញ់គ្នាខ្លាំងណាស់។ ប៉ុន្តែបន្ទាប់ពីមានការពន្យល់ពីសាមីខ្លួនមក ឪពុកម្ដាយ Baifern ក៏បានយល់ និងគោរពតាមការសម្រេចចិត្ត និងនៅតែគាំទ្រអ្នកទាំងជានិច្ចដូចពេលមុនដូច្នេះដែរ

រំលឹកផងដែរថា ក្នុងបទសម្ភាសន៍ជាមួយ Nine Naphat កាលពីថ្ងៃទី៤ ខែកក្កដា លោកក៏បានលើកឡើងពីឪពុកម្ដាយរបស់ Baifern ដែរ។ តារាសម្ដែងរូបនេះរំជួលចិត្តស្ទើរស្រក់ទឹកភ្នែកពេលថ្លែងអំណរគុណដល់ឪពុកម្ដាយអតីតមិត្តស្រីដែលតែងតែស្រលាញ់និងគាំទ្ររូបគេ

យ៉ាងណាមិញចំពោះការចែកផ្លូវរបស់តារាប្រុសស្រីមួយគូនេះ ហាក់ធ្វើអ្នកគាំទ្រមិនស្រឡះចិត្តទាល់តែសោះក៏ព្រោះតែគូស្នេហ៍មួយគូនេះស្រឡាញ់គ្នាខ្លាំងណាស់ ដឹងឮដល់គ្រួសារទាំងសងខាង និងមិនមានភាគីខាងណាជំទាស់នោះដែរ។ លើសពីនេះអ្នកគាំទ្រនៅមានកូនចិត្តថានៅថ្ងៃណាមួយ Idols ទាំងពីររបស់ពួកគេនឹងត្រឡប់មកជាគូស្នេហ៍និងគ្នាម្ដងទៀត

ប្រភព៖ Kenh14 អត្ថបទ៖ កេសរ

មតិយោបល់