• 2024-07-12 07:40:00
  • ព័ត៌មាន

គួរឱ្យស្ញប់ស្ញែងណាស់! កុមារីកម្ពុជា ថៃ ដារ៉ូត ប្រមូលមេដាយ ៦ ពីការប្រកួត WCOPA

  • 2024-07-12 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែនជារឿងធម្មតានោះឡើយ ដែលកុមារីវ័យត្រឹមតែ ១០ឆ្នាំ ថៃ ដារ៉ូត អាចដណ្តើមបានមេដាយមាស និងសំរិទ្ធដល់ទៅ ៦ ពីការប្រកួតសិល្បៈលំដាប់ពិភពលោក WCOPA (World Championship of Performing Arts) ដែលបានប្រារព្ធធ្វើឡើងនៅក្រុងឡងប៊ិច រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក កាលពីសប្តាហ៍កន្លងទៅ។

រូបភាព៖ ផ្តល់ដោយ លោក Mathew Tan

ក្មេងស្រីដ៏ពូកែរូបនេះ ប្រើប្រាស់សមត្ថភាពដើរម៉ូដយ៉ាងស្ទាត់ជំនាញ ជាមួយទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង បង្ហាញឱ្យពិភពលោកបានស្គាល់ និងដឹងពីសមត្ថភាពសិល្បៈដ៏ប៉ិនប្រសព្វរបស់កូនខ្មែរ ដែលអាចឆ្លងកាត់ដំណាក់កាលច្រើនឈានដល់វគ្គផ្តាច់ព្រ័ត្រ រហូតដណ្តើមបានមេដាយមាស និងសំរិទ្ធចំនួន ៦ ដូចជា Gold Medal in the Final Round , Gold Medal in the Spirit Team , Gold Medal in the Pageant Category , Plaque Award for Division , Bronze Medal in the Casual Wear Category និង Bronze Medal in the Formal Wear Category។

រូបភាព៖ ផ្តល់ដោយ លោក Mathew Tan

ក្រៅពីតារាម៉ូដែលវ័យក្មេង ថៃ ដារ៉ូត ក៏មានម៉ូដែលកម្ពុជាម្នាក់ទៀត គឺ ប៊ុន សុភ័ក្រទេវី ក៏បានតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី WCOPA ផងដែរ ថែមទាំងដណ្តើមបានមេដាយប្រាក់ ជាមុខមាត់ជូនប្រទេសកម្ពុជាទៀតផង។

រូបភាព៖ ផ្តល់ដោយ លោក Mathew Tan

សូមជម្រាបថា WCOPA (World Championship of Performing Arts) ជាកម្មវិធីប្រកួតសមត្ថភាពទេពកោសល្យកម្រិតអូឡាំពិក ដែលមានវិញ្ញាសារប្រកួតជាច្រើនរួមមាន ការច្រៀង រាំ សម្តែង ការដើរបង្ហាញម៉ូដ ការបង្ហាញសមត្ថភាពពាក់ព័ន្ធសិល្បៈ រួមទាំងការលេងឧបករណ៍តន្ត្រីនានា។

នេះជាឆ្នាំដំបូងដែលកម្ពុជាបញ្ជូនម៉ូដែលតូច ២រូប ទៅចូលរួមប្រកួតប្រជែង តាមរយៈការទិញ franchise ពីសំណាក់ លោក Mathew Tan ដែលជា National Director និងជាគ្រូបង្ហាញបង្រៀនការដើរម៉ូដយ៉ាងស្ទាត់ជំនាញម្នាក់ផងដែរ។

រូបភាព៖ ផ្តល់ដោយ លោក Mathew Tan

តាមការបញ្ជាក់ពីលោក Mathew ម៉ូដែលវ័យ១០ឆ្នាំ ថៃ ដារ៉ូត នឹងធ្វើត្រឡប់មកកម្ពុជាវិញជាមួយមេដាយមាស និងសំរិទ្ធ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ រីឯ កុមារីពោរពេញសមត្ថភាព ទេវី នឹងត្រឡប់មកវិញនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ៕

អត្ថបទ៖ Ah Mouy

មតិយោបល់