- 2024-07-15 09:00:00
- ព័ត៌មាន
ស័ក្ដិសមជាម្ចាស់មកុដមែន! ឈ្នះជយលាភីភ្លាម ទៀន គីមចេង ដាក់ចេញគោលការណ៍ ៣ ត្រៀមចុះអនុវត្តផ្ទាល់
- 2024-07-15 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស័ក្ដិសមជាម្ចាស់មកុដមែន! ឈ្នះជយលាភីភ្លាម ទៀន គីមចេង ដាក់ចេញគោលការណ៍ ៣ ត្រៀមចុះអនុវត្តផ្ទាល់
ចន្លោះមិនឃើញ
ការប្រកួតដើរម៉ូដដ៏ធំអស្ចារ្យ Cambodia's Queen of The Catwalk រដូវកាលទី១ បានរកឃើញម្ចាស់ជយលាភីហើយ គឺបានទៅលើតារាម៉ូដែល ទៀន គីមចេង។
មិនបង្អស់យូរ ស្ថាបនិកកម្មវិធី Cambodia's Queen of The Catwalk លោក អូលីវ៉ា គង់ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានស្ដីពីផែនការ និងទិសដៅការងារបន្ទាប់សម្រាប់ម្ចាស់ជយលាភី Top 5 ដែលក្នុងនោះលោកបានលើកឡើងពីចំនុចសំខាន់ៗជាច្រើនដូចជា៖ ការចុះជួយដល់កុមារកំពុងខ្វះខាត ដោយនឹងពង្រឹងលើផ្នែកការសិក្សាអប់រំ ការបណ្ដុះបណ្ដាលវិជ្ចាជីវៈក្នុងបំណងលើកកម្ពស់ស្រ្តីពីការម៉ាកងាយ និងការបណ្តុះបង្អាប់ផ្សេងៗ ការចុះដាំកូនឈើ ការសម្អាតបរិស្ថាន រួមទាំងការចុះផ្សព្វផ្សាយអំពីមាតិកាល្អៗដែលមានប្រយោជន៍ដល់សហគមន៍។
លោកសង្កត់ធ្ងន់ថា កំពូលរាជិនីដើរម៉ូដនៃកម្ពុជាទាំង ៥ រូប គឺ កញ្ញា ទៀន គីមចេង , កញ្ញា បុប្ផា វត្តី , កញ្ញា ហ៊ឹម វិជ្ជរ៉ា , កញ្ញា សៀង ស្រីណាក់ និង អ្នកនាង លឹម សុធាវី នឹងត្រូវចុះអនុវត្តសកម្មភាពខាងលើដោយផ្ទាល់តាមទីតាំងកន្លែងផ្សេងៗគ្នា។
ទន្ទឹមការលើកឡើងខាងលើនេះ តារាម៉ូដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យ ទៀន គីមចេង ដែលជាម្ចាស់ជយលាភីដំបូងបង្អស់នៃកម្មវិធី Cambodia's Queen of The Catwalk រដូវកាលទី១ ក៏បានដាក់ចេញនូវគោលការណ៍ ៣ សំខាន់ៗ ដែលកញ្ញាត្រូវធ្វើរយៈពេលពេញ១ឆ្នាំនៃការកាន់តំណែងជាម្ចាស់មកុដរាជិនីដើរម៉ូដ រួមមាន៖
ទី១. វិស័យអប់រំ ៖ ដោយសារ គីមចេង មានមូលដ្ឋានគ្រឹះជាគ្រូបង្រៀនស្រាប់តាំងពីមិនទាន់ចូលប្រឡូកវិស័យម៉ូដែល ដូច្នេះជាជឿជាក់ថា វិស័យអប់រំពិតជាសំខាន់សម្រាប់ប្អូនៗជំនាន់ក្រោយ។ មានតែចំណេះវិជ្ជាទេដែលអាចជួយឱ្យយើងមានភាពរីកចម្រើនទាំងខ្លួនឯង និងសង្គមជាតិ។
ទី២. វិស័យកសិកម្ម ៖ ជាក្មេងស្រីម្នាក់ធំធាត់ក្នុងគ្រួសារដែលនិយមដាំដុះបន្លែផ្លែឈើ គួបផ្សំការធ្លាប់ចុះកម្មសិក្សាហើយឮពីការត្អួញត្អែលរបស់ប្រជាកសិករផងនោះ ធ្វើឱ្យ គីមចេងម មានចិត្តចង់ជួយជ្រោមជ្រែងវិស័យកសិកម្មឱ្យមានភាពប្រសើរឡើង ហើយនាងសន្យានឹងធ្វើឱ្យបានល្អជាទៅបំផុត។
ទី៣. វិស័យកសិឧស្សាហកម្ម ឬ ឧស្សាហកម្មគ្រឿងចាក់ ៖ ដោយធ្លាប់មានបទពិសោធន៍រួមការងារជាមួយជនជាតិសង្ហបុរី ច្នៃម៉ាស៊ីនផលិតញែកគ្រាប់ម្រេចបានយ៉ាងល្អ គីមចេង តែងមានក្តីស្រមៃចង់បង្កើតគ្រឿងចក្រ ដើម្បីជួយសម្រួលដល់ការងារផ្សេងៗរបស់ប្រជាជនខ្មែរយើង។
តារាម៉ូដែលវ័យ២១ឆ្នាំរូបនេះ មានជំនឿចិត្តថា នាងនឹងអាចធ្វើបាននូវអ្វីដែលបានលើកឡើងខាងលើនេះ ទោះបីត្រូវលះបង់ខ្លាំងកម្រិតណាក៏ដោយ។ ឆ្លៀតឱកាសនេះ ម្ចាស់មកុដដ៏មានតម្លៃនេះ ក៏សូមលើកទឹកចិត្តសុភាពនារីទាំងឡាយ មិនថា នៅលីវ ឬធ្លាប់រៀបការហើយ ឱ្យចូលរួមដាក់ពាក្យប្រកួតកម្មវិធី Cambodia's Queen of The Catwalk រដូវកាលទី ២ ឱ្យបានច្រើនកុះករ ដើម្បីមានឱកាសបានបញ្ចេញសមត្ថភាពទេពកោសល្យ និងភាពក្លាហានរបស់ពួកគេ។
សូមជម្រាបថា លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បានប្រកាសប្រាប់គ្រោងការត្រៀមផលិតកម្មវិធីធំៗចំនួន ២ ក្នុងឆ្នាំ២០២៤ គឺ កម្មវិធី Cambodia's Queen of The Catwalk kid និងកម្មវិធី Cambodia's Queen of The Catwalk រដូវកាលទី ២ ដែលលោកតម្រូវឱ្យបេក្ខភាពចូលរួមប្រកួតរស់នៅជុំគ្នាក្នុងដំបូលផ្ទះតែមួយ ដើម្បីចែករំលែកបទពិសោធន៍ និងទទួលយកចំណេះជំនាញបន្ទាប់ពីគ្រូបង្វឹកផងដែរ។ ជាពិសេស គឺបណ្តុះសាមគ្គីភាព បង្កើតក្តីស្រលាញ់ចំពោះគ្នាឱ្យបានច្រើន៕