• 2024-07-16 02:15:47
  • ព័ត៌មាន

រឿង "Pachinko" របស់ Lee Min Ho នឹងវិលមកវិញសម្រាប់រដូវកាលទី ២

  • 2024-07-16 02:15:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«Pachinko» គឺជារឿងភាគ បង្ហាញពីការតស៊ូក្នុងរឿងស្នេហា សង្គ្រាម និងព្រាត់ប្រាស់គ្នា។ រដូវកាលទី ១ នៃរឿង 'Pachinko' បានរៀបរាប់ពីរឿងរ៉ាវវីរភាពនៃគ្រួសារជនអន្តោប្រវេសន៍កូរ៉េចំនួន ៤ ជំនាន់ នៅក្រោមការគ្រប់គ្រងអាណានិគមរបស់ជប៉ុនដល់ទសវត្សរ៍ឆ្នាំ ១៩៨០

រឿងនេះដែរ បានទទួលពានរង្វាន់ដូចជា៖

  • Best Foreign Language Series ពី កម្មវិធី Critics Choice Awards

  • Breakthrough Series ពីកម្មវិធី Gotham Awards

  • Best Ensemble Cast ពីកម្មវិធី Independent Spirit Awards

នៅក្នុងរដូវកាលទី ២ រឿងរបស់តួ Sunja និងគ្រួសាររបស់នាង ដែលកំពុងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សាងជីវិតក្នុងនាមជាម្តាយដែលមានកូនពីរនាក់ នឹងធ្វើឱ្យទស្សនិកជនជុំវិញពិភពលោកចាប់អារម្មណ៍ម្តងទៀត។

«Pachinko» រដូវកាលឆ្នាំ ២០២៤ មានវគ្គចំនួន ៨ ភាគ ដោយវគ្គដំបូងនឹងចាក់បញ្ចាំងនៅថ្ងៃសុក្រ ទី២៣ ខែសីហា ក្នុងនោះ ១សប្ដាហ៍ នឹងមានការចាក់ផ្សាយ ភាគ បន្តបន្ទាប់ រហូតដល់ថ្ងៃទី ១១ ខែតុលា នៅលើ Apple TV+

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់