• 2024-07-22 02:36:24
  • ព័ត៌មាន

លើកដំបូងក្នុងប្រវត្តិសាស្ត្រ YG ប្រកាសពីគម្រោងការអនាគតរបស់ក្រុមនារីខ្លាំងៗម្ដង ៣ ក្នុងពេលតែមួយ

  • 2024-07-22 02:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២១ ខែកក្កដា ផលិតកម្ម YG បានចេញវីដេអូមួយដែលរៀបរាប់លម្អិត អំពីផែនការនាពេលខាងមុខរបស់សិល្បកររបស់ខ្លួន។ លោក Yang Hyun Suk បាន​ចាប់​ផ្ដើម​ដោយ​បញ្ជាក់​ថា ក្រុម 2NE1 កំពុង​តែ​ធ្វើរឿងរួម​គ្នា​ សាងក្រុមឡើង​វិញ​សម្រាប់ការ​ប្រគំ​តន្ត្រី​ជា​បន្តបន្ទាប់។

ក្រុម​ចម្រៀង​ស្រី​ដែល​មាន​សមាជិក​បួន​នាក់​បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ ២០០៩ ហើយ​បាន​រំសាយ​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៦ ពោលគឺ ខ្ទង់ប្រហែល​បី​ខែ​បន្ទាប់​ពី BLACKPINK បាន​បង្ហាញ​ខ្លួន​ដំបូង។ ឥឡូវនេះ ទោះបីពួកគេបានលាឈប់ពីផលិតកម្ម YG ក៏ពិតមែន ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងព័ត៌មានជាក់លាក់ជាបន្តបន្ទាប់ អ្នកគាំទ្រនឹងបានជ្រាបចេញពីក្រុមហ៊ុន។

ទោះជាយ៉ាងណា សម្រាប់ក្រុមនារីសិស្សប្អូន ក្រុមទៀត ក៏នឹងមានអ្វី​ថ្មីសម្រាប់អ្នកគាំទ្រពួកគេរៀងខ្លួន។

ក្នុងវីដេអូលោក Yang Hyun Suk បាន​លើកឡើងទាក់ទងនឹង BLACKPINK ថា៖ «​នឹង​មាន​ការ​ត្រឡប់​មក​វិញសម្រាប់ BLACKPINK។ ឆ្នាំនេះ ក៏នឹងក្លាយជាឆ្នាំដែល BLACKPINK ចាប់ផ្តើមដំណើរការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេដែរ»

ចុងក្រោយ BABYMONSTER ក្រុមក្មេងជាងគេដែលបានបង្ហាញខ្លួនកាលពីខែមេសាឆ្នាំមុន ក៏ស្ថាបនិក YG បាន​បញ្ជាក់ពីការចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកដំបូង នៅចុងឆ្នាំនេះដែរ។

ក្នុងនាម​ជាអ្នកគាំទ្រ នេះពិតជា​រឿង​ដ៏រំភើប ហើយចាត់ទុកជាប្រវត្តិសាស្ត្រសម្រាប់ YG ដែលគ្រប់គ្រងក្រុមចម្រៀងនារីមាន​ឥទ្ធិពល​ ម្ដង ៣ ក្នុងពេល​តែមួយ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី