• 2024-07-24 02:23:00
  • ព័ត៌មាន

ចូលរឿងថ្មីទៀតហើយ! NewJeans កំពុងចាត់វិធានការតាមផ្លូវច្បាប់ដាក់ HYBE

  • 2024-07-24 02:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែកតាមសេចក្ដីរាយការណ៍ព័ត៌មាន បាន​ឲ្យដឹងថា សមាជិក NewJeans កំពុងចាត់វិធានការទៅតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន HYBE ដែលចេញផ្សាយវីដេអូហ្វឹកហាត់របស់ពួកគេពេញប្រព័ន្ធផ្សព្វផ្សាយ។

កាលពីថ្ងៃទី ២៣ ខែកក្កដា Dispatch បានទម្លាក់គ្រាប់បែកមួយផ្ទុះមួយ ដោយរាយការណ៍ពី Min Hee Jin នាយិកាប្រតិបត្តិរបស់ ADOR ដែលត្រូវបានចោទប្រកាន់ថា "លួច" សមាជិក NewJeans ពី Source Music ដើម្បីឲ្យមកបង្ហាញខ្លួនជាលើកដំបូង នៅក្រោមផលិតកម្មផ្ទាល់ខ្លួនរបស់នាង ដោយផ្អែកលើការណែនាំរបស់ គ្រូអាគមម្នាក់របស់នាង។ សេចក្ដីរាយការណ៍ព័ត៌មាននេះ រួមបញ្ចូលការថតទុក ការសន្ទនាឯកជនដែលពាក់ព័ន្ធនឹង Min Hee Jin និងវីដេអូឃ្លីបខ្លះៗរបស់សមាជិក NewJeans ក្នុងអំឡុងពេលហ្វឹកហាត់។

ADOR បានឆ្លើយតបទៅនឹងរបាយការណ៍នេះ ដោយបដិសេធការអះអាងរបស់ HYBE។ លើសពីនេះ ក្រុមហ៊ុនក៏បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការបន្តចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹង HYBE ចំពោះ "ការក្លែងបន្លំសារផ្ទាល់ខ្លួន" និងផ្សព្វផ្សាយជាសាធារណៈ។

ADOR ក៏បានបញ្ជាក់ដែរថា ឪពុកម្តាយរបស់សមាជិក NewJeans ក៏កំពុងចាត់វិធានការផ្លូវច្បាប់ដូចគ្នា ដើម្បីប្ដឹងប្រឆាំង HYBE ដែលចេញផ្សាយរូបភាព និងវីដេអូរបស់កូនៗពួកគេពីអំឡុងពេលហ្វឹកហាត់ ដោយគ្មានការអនុញ្ញាត។

ទន្ទឹមនឹងនេះដែរ សំណុំរឿងថ្មី ដែលបង្កឲ្យមានការប្រយុទ្ធតាមផ្លូវច្បាប់ដែលកំពុងបន្តរវាង HYBE និង ADOR

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់