• 2024-07-25 04:06:37
  • ព័ត៌មាន

សង្ហាញាក់! ត្រឹមរយៈពេលដ៏ខ្លី Boy Pakorn ផ្លាស់ប្ដូរពីមានក្បាលពោះជាង ៧១គីឡូ មក៦០គីឡូ Sixpack កង់ៗ

  • 2024-07-25 04:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្របើកភ្នែកធំៗក្រោយកំពូល Idol គឺតារាសម្ដែងដ៏មានប្រជាប្រិយភាពក្នុងវិស័យកម្សាន្ដថៃ គឺ Boy Pakorn បានបង្ហោះរូបប៉ុន្មានសន្លឹកដែលបង្ហាញពីរូបរាងដ៏សង្ហា សាច់ស្មា សាច់ទ្រូង ជាពិសេសសាច់ដុំ ក្បាលពោះ កង់ៗ ហាក់ប្រែសង្ហាប្លែកដោយកន្លងមកធ្លាប់តែឃើញកំលោះរូបនេះក្នុងសភាពមានក្បាលពោះទ្រលុកទ្រលន់។

Boy Pakorn បានរៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំចង់ចេញមកចែករំលែករឿងរបស់ខ្ញុំ ដើម្បីជាការលើកទឹកចិត្តមួយសម្រាប់អ្នកទាំងអស់គ្នា។ ខ្ញុំស្រកទម្ងន់ច្រើនមិនគួឱ្យជឿ ត្រឹមតែ៣ខែស្រកបានជិត១២គីឡូក្រាម”។

ការស្រកគីឡូច្រើននេះ Boy Pakorn បានផ្លាស់ប្ដូរទំលាប់មួយចំនួន ជាមួយរបបអាហារប្រចាំថ្ងៃ ដោយគ្មានជាស្ករ និងការមានទំលាប់ល្អហាត់ប្រាណឱ្យបានទៀងទាត់ ពោលសម្រាប់ Boy ផ្ទាល់ក្នុងមួយថ្ងៃចំណាយពេល ១ម៉ោងនិង៣០នាទី ដើម្បីហាត់ប្រាណ

ការមានទំលាប់ល្អលើរបបអាហារ និងការហាត់ប្រាណនេះ វានិងហុចផលបន្តិចម្ដងៗ និងទាមទារការអត់ធ្មត់ខ្លាំងបំផុត។

«បើសួរខ្ញុំថាពិបាកអត់ គឺពិបាក ហត់ក៏ហត់ ធុញក៏ធុញ តែត្រូវធ្មត់ ផ្តល់ពេលវេលា ប៉ុន្តែអ្នកទាំងអស់គ្នាជឿខ្ញុំ ខ្ញុំជាមនុស្សខ្ជិលណាស់ តែខ្ញុំនៅតែជំនះ ហើយឥឡូវខ្ញុំធ្វើវាបានហើយ អ្នកទាំងអស់គ្នាអាចសាកល្បងមើល»។ Boy Pakorn បានរៀបរាប់ចែករំលែកទៅកាន់អ្នកគាំទ្រ៕

ប្រភព៖ Sanook អត្ថបទ៖ កេសរ

មតិយោបល់