• 2024-07-25 07:59:06
  • ព័ត៌មាន

ឮល្ហៀងៗ Celine សហការជាមួយ Lady gaga សម្ដែងរួមគ្នានៅពិធីបើកកីឡាអូឡាំពិកក្នុងទីក្រុងប៉ារីស

  • 2024-07-25 07:59:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះមានព័ត៌មានបរទេសជាច្រើនបានចេញផ្សារពីតារាចម្រៀងអាជីពជើងចាស់២រូប Celine Dion និង Lady Gaga នឹងសហការគ្នាដើម្បីសម្តែងបទ "La Vie en Rose" ក្នុងពិធីបើកកីឡាអូឡាំពិកក្នុងទីក្រុងប៉ារីស

ធ្វើឱ្យអ្នកគាំទ្រតន្ត្រីជុំវិញពិភពលោកសប្បាយចិត្តជាខ្លាំងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថាតារាចម្រៀងវ័យ ៥៦ ឆ្នាំ Celine Dion ម្ចាស់បទចម្រៀងដ៏ល្បីល្បាញ "My Heart Will Go On" ពីខ្សែភាពយន្ត "Titanic" អាចនឹងសម្តែងនៅក្នុងពិធីបើកព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤ ជាមួយ Lady gaga

កម្មវិធីនេះនឹងធ្វើឡើងនៅទីក្រុងប៉ារីស ថ្ងៃទី ២៦ ខែកក្កដា។ ប្រសិនបើពាក្យចចាមអារ៉ាមនេះពិត វាជាការវិលត្រឡប់មកឆាកលើកដំបូងរបស់ Celine ចាប់តាំងពីបាត់មុខពីសិល្បៈសំងំព្យាបាលជំងឺសាច់ដុំ។

ដោយថ្មីនេះគេប្រទះឃើញវត្តមាន Celine នៅទីក្រុងប៉ារីស ហើយស្នាក់នៅក្នុងសណ្ឋាគារប្រណិតមួយ ហើយគេក៏ប្រទះឃើញ Lady gaga ផងដែរ។

យ៉ាងណាមិញបើតាមការបង្ហើបរបស់សារព័ត៌មានបរទេស TMz Celine ត្រៀមសម្តែងថ្ងៃសុក្រនេះ ហើយការឡើងសម្ដែងរបស់នាងទទួលបានប្រាក់ដល់ទៅ ២ លានដុល្លារសម្រាប់បទចម្រៀងតែមួយបទប៉ុណ្ណោះ។ លើសពីនេះ កីឡាអូឡាំពិក បានរ៉ាប់រងលើលើសំបុត្រយន្តហោះ និងការចំណាយផ្សេងៗទៀត៕

ប្រភព៖ TMZ អត្ថបទ៖ កេសរ

មតិយោបល់