• 2024-07-29 04:50:00
  • ព័ត៌មាន

ការប្រគំតន្ត្រីជារឿងមួយ តែការផ្លាស់ប្ដូររបស់ Park Bom ក៏អ្នកគាំទ្រអន្ទះសារចង់ឃើញដែរ

  • 2024-07-29 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារចំពោះការផ្លាស់ប្តូររូបរាងរបស់ Park Bom ខណៈនាងនឹងត្រៀមវិលត្រឡប់មកវិញក្នុងការឡើងសម្ដែងជាពិសេស ជាមួយក្រុម 2NE1

វីដេអូខ្លីមួយបង្ហាញពី Park Bom ដែលត្រូវបានបង្ហោះដោយ CL កាលពីថ្ងៃទី ២៧ កន្លងទៅនេះ ពិតជាបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញអ៊ីនធឺណិត។ នៅក្នុងវីដេអូនោះ Park Bom ពាក់វ៉ែនតាខ្មៅ និងឈុតពណ៌ខ្មៅ បង្ហាញរាងស្ដើងគួរឲ្យកត់សម្គាល់។ ថ្វីត្បិតតែរយៈពេលខ្លី ប៉ុន្តែវត្តមានរបស់នាង ពោរពេញដោយភាពទាក់ទាញដែលមិនអាចប្រកែកបាន។

កាលពីមុន Park Bom ត្រូវបានអ្នកគាំទ្រកោតសរសើរចំពោះរាងដ៏ស្រឡូន ប៉ុន្តែក្រោយមកគួបផ្សំនឹងបញ្ហាជាច្រើនរតមករកនាង ហើយកត្តានៃការផ្លាស់ប្ដូរការរស់នៅក៏បានធ្វើឲ្យរាងកាយរបស់នាងប្រែប្រួល។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការឡើងទម្ងន់របស់ Park Bom បានបង្កឱ្យមានពាក្យចចាមអារ៉ាមផ្សេងៗ អំពីសុខភាពរបស់នាង និងបញ្ចេញមតិថា វាកើតឡើង ដោយសារតែការញ៉ាំច្រើនពេកដែលទាក់ទងនឹងភាពតានតឹង។ យ៉ាង​ណា​មិញ នាង​បាន​ខិតខំយករាងរបស់នាងមកវិញ ​ដោយ​ការ​សម្រក​ទម្ងន់​ដោយ​ជោគជ័យ​តាម​រយៈ​ការ​តម​អាហារ។

ការផ្លាស់ប្តូរទម្ងន់ និងរូបរាងរបស់ Park Bom បានក្លាយជាប្រធានបទក្តៅ ក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត។ ឥឡូវនេះ ជាមួយនឹងរូបរាងស្ដើងរបស់នាងបានបង្ហាញឱ្យឃើញ មានការចាប់អារម្មណ៍ និងរំភើបកាន់តែខ្លាំងឡើង មុនពេលនាងបង្ហាញខ្លួននៅលើឆាកវិលការប្រគំតន្ត្រីរបស់ 2NE1

ជាក់ស្ដែង 2NE1 គ្រោងនឹងប្រារព្ធខួបលើកទី ១៥ របស់ពួកគេ ជាមួយនឹងការ​ប្រគំ​តន្ត្រី​ទោល​នៅ​សាល​អូឡាំពិក​ នៅ​ទីក្រុង​សេអ៊ូល​នៅ​ថ្ងៃ​ទី ៥ និង​ទី ៦ ខែ​តុលា ឆ្នាំ ២០២៤៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី