• 2024-07-31 03:10:32
  • ព័ត៌មាន

Halsey៖ "ពេលធ្លាក់ខ្លួនឈឺ បំណងប្រាថ្នាធំបំផុតគឺចង់ធូស្រាលឡើងវិញ ខ្ញុំស្ទើរតែបាត់បង់ជីវិត" ដោយសារជំងឺដ៏កម្រនេះ

  • 2024-07-31 03:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាគមន៍ការវិលត្រឡប់មកវិញក្នុងវិស័យតន្រ្តីរបស់ម្ចាស់បទ “Closer” គឺ Halsey បន្ទាប់ពីឃ្លាតឆ្ងាយសំងំកាយតតាំងជាមួយជំងឺដ៏កម្រ ហើយថ្មីៗនេះ Halsey ក៏បានចែករំលែងងំពីបញ្ហាសុខភាពរបស់នាងផងដែរ។

Halsey បានសម្រេចចិត្តវិលត្រឡប់មកពិភពតន្រី្តវិញ បន្ទាប់ពីឆ្លង់កាត់ព្យុះភ្លៀងស្ទើរតែបាត់បង់ជីវិត ដោយសារជំងឺ Lupus (ជំងឺដែលកើតឡើងនៅពេលដែលប្រព័ន្ធការពាររាងកាយវាយប្រហារជាលិកា និងសរីរាង្គរ ជំងឺអូតូអ៊ុយមីន។ ការរលាកដែលបណ្តាលមកពីជំងឺនេះអាចប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗនៃរាងកាយ រួមទាំងសន្លាក់ ស្បែក តម្រងនោម កោសិកាឈាម ខួរក្បាល បេះដូង និងសួត

ក្រៅពីជំងឺ Lupus នេះ Halsey បានធ្វើរោគវិនិច្ឆ័យមួយទៀតគឹជំងឺ T-Cell (ជាផ្នែកនៃប្រព័ន្ធភាពស៊ាំ ហើយវិវត្តចេញពីកោសិកាដើមនៅក្នុងខួរឆ្អឹង។ វាជួយការពាររាងកាយពីការឆ្លងមេរោគ និងអាចជួយប្រឆាំងនឹងជំងឺមហារីក)

បន្ទាប់ឆ្លង់កាត់ជំងឺដ៏កម្រនេះ Halsey បានរៀបរាប់ថា៖ "ខ្ញុំស្ទើរតែបាត់បង់ជីវិត" អំឡុងពេលព្យាបាលជំងឺ Lupusនេះ។ “ខ្ញុំនឹងមិនធ្វើអ្វីដែលមិនធ្វើឲ្យខ្ញុំសប្បាយចិត្តទៀតទេ ជីវិតមិនអាចទិញបានទេ”។

Halsey បានបន្តថា“នៅពេលដែលខ្ញុំឈឺ អ្វីៗដែលខ្ញុំអាចគិតបានគឺបានធូរស្រាលឡើងវិញ ដូច្នេះខ្ញុំអាចត្រលប់មកធ្វើជាផ្នែកមួយនៃតន្រ្តីម្តងទៀត ប៉ុន្តែខ្ញុំមិនដឹងថាវានឹងទៅជាយ៉ាងណាទេ។”

តារាស្រីវ័យ ២៩ ឆ្នាំ សរសេរសារយ៉ាងវែងថា “នៅលើផែនដីនេះ អ្នកគាំទ្ររបស់នាងគឺសំខាន់ណាស់ សំខាន់ជាងអ្វីៗទាំងអស់”។

ទន្ទឹមនិងនេះ Halsey ក៏បានប្រកាសពីការវិលត្រឡប់របស់នាងផងដែរ ដោយនាំយកកាដូជូនអ្នកគាំទ្រជាមួយបទចម្រៀងពីរតែម្ដង ដែលមានចំណងជើងថា "The End" និង "Lucky"

បទចម្រៀងទាំងពីរនេះសុទ្ធតែបានរៀបរាប់ពីរឿងរ៉ាវជីវិតពិតរបស់នាង អំឡុងពេលកើតជំងឺ និងក្នុងដំណាក់កាលព្យាបាលជំងឺ Lupus ការតស៊ូអស់ជាច្រើនឆ្នាំ៕

ប្រភព៖ pagesix អត្ថបទ៖ កេសរ

មតិយោបល់