• 2024-07-31 07:34:46
  • ព័ត៌មាន

Pax កូនប្រុសរបស់ Angelina Jolie ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ របួសចំក្បាលធ្ងន់ធ្ងរ

  • 2024-07-31 07:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pax Jolie-Pitt ដែលមហាជនស្គាល់ថាជាកូនប្រុសរបស់អតីតគូស្នេហ៍ Angelina Jolie និង Brad Pitt tjត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់មួយខណៈកំពុងជិះកង់អគ្គិសនី។

Pax មានវ័យ២១ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយរបួសក្បាលយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីជួបគ្រោះថ្នាក់ពេលកំពុងជិះកង់អគ្គិសនី នៅម៉ោងប្រហែល ៥ ល្ងាច នៅតាមផ្លូវប្រសព្វមួយក្នុងទីក្រុង Los Angeles ។

យ៉ាងណាមិញចំពោះមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់នេះ មានប្រភពពីសមត្ថកិច្ចបានប្រាប់ សារព៏ត៌មានបរទេសមួយថា Pax ជិះកង់អេឡិចត្រិចដោយមិនបានពាក់មួក និងបានបើកពីក្រោយរថយន្តដែលឈប់នៅភ្លើងក្រហម។ ប៉ុន្តែនៅមិនទាន់ការបញ្ជាក់ថា Pax ជិះបុកឡានឈប់ស្តុបពីក្រោយ ឬយ៉ាងណានោះទេ រងចាំសេចក្ដីរាយការណ៍បន្ត។

បច្ចុប្បន្ន Angelina កំពុងស្ថិតមន្ទីរពេទ្យនៅចាំថែរក្សាកូនរបស់នាង ប៉ុន្តែគេនៅមិនទាន់ដឹងនៅឡើយទេ ពីស្ថានភាពបច្ចុប្បន្នរបស់ Pax Jolie-Pitt

ប្រភព៖ Eonline អត្ថបទ៖ កេសរ

មតិយោបល់