• 2024-08-01 02:45:00
  • ព័ត៌មាន

វាពិតជាពិបាកសម្រាប់ Brad Pitt កូនគ្រោះថ្នាក់ទាំងមូល ខ្លួនមិនអាចធ្វើអ្វីបាន បានត្រឹមស្លន់ស្លោបារម្ភពីចម្ងាយ

  • 2024-08-01 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងល្បីឈ្មោះប្រចាំហូលីវូដ Brad Pitt បង្ហាញការសោកស្ដាយ និងតក់ស្លុតយ៉ាងខ្លាំងចំពោះដំណឹងដ៏អាក្រក់ដែលគ្រោះថ្នាក់បានកើតឡើងចំពោះកូនប្រុសលោក គឺ Pax Jolie-Pitt ហើយអ្វីដែលកាន់តែធ្វើឱ្យចិត្តរបស់ Brad Pitt ខ្ទិចខ្ទាំជាចំណែកទៀតនោះគឺក្នុងនាមជាឪពុកទាំងមូល តែលោកមិនអាចឈានជើងមើលកូនប្រុសរបស់លោកបាន។

បើទោះជាទំនាក់ទំនងឪពុកនិងកូននៅតែឃ្លាតឆ្ងាយពីគ្នា លែងមានភាពកក់ក្ដៅ ស្និទ្ធស្នាលក្រោយ Brad Pitt បានលែងលះជាមួយ Angelina ក៏ដោយ ក្ដីបារម្ភឪពុកចំពោះកូនតែងតែមានជានិច្ច ពោល Brad Pitt មានការតក់ស្លុត និងព្រួយបារម្ភ Pax ជាខ្លាំង

Brad និង Pax Jolie-Pitt

ទន្ទឹមនឹងការព្រួយបារម្ភចំពោះកូនប្រុស Brad Pitt ក៏ខកចិត្តខ្លាំងដែរ ព្រោះកូនជួបគ្រោះថ្នាក់ទាំងមូល ក្នុងនាមជាឪពុកមិនអាចទៅមើលកូនប្រុសបាន។ ក្នុងនាមជាឪពុកមិនអាចធ្វើអ្វីបាន ព្រោះគ្រប់យ៉ាងលែងល្អដូចមុន ចាប់តាំងមានរឿងក្ដីក្ដាំងជាមួយអតីតភរិយា និងធ្លាប់កើតមានអំពើហិង្សារក្នុងគ្រួសារ ទំនាក់ទំនងឪពុកកូនក៏ប្រែល្អក់កកទៅតាមនោះដែរ

Brad និង Pax Jolie-Pitt

រម្លឹកផងដែរថា Pax មានវ័យ២១ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយរបួសក្បាលយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីជួបគ្រោះថ្នាក់ពេលកំពុងជិះកង់អគ្គិសនី ដោយមិនបានពាក់មួកសុវត្តិភាព នៅម៉ោងប្រហែល ៥ ល្ងាច នៅតាមផ្លូវប្រសព្វមួយក្នុងទីក្រុង Los Angeles ៕

ប្រភព៖ Yahoo អត្ថបទ៖ កេសរ

មតិយោបល់
អត្ថបទថ្មី