- 2024-08-09 02:41:04
- ព័ត៌មាន
ពីអ្នកគាំទ្រក្លាយជាគូស្នេហ៍៖ ប្រវត្តិស្នេហា Han Ji Min និង Choi Jung Hoon ទម្រាំស្រឡាញ់គ្នា
- 2024-08-09 02:41:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីអ្នកគាំទ្រក្លាយជាគូស្នេហ៍៖ ប្រវត្តិស្នេហា Han Ji Min និង Choi Jung Hoon ទម្រាំស្រឡាញ់គ្នា
ចន្លោះមិនឃើញ
តារាសម្តែងវ័យ ៤១ឆ្នាំ Han Ji Min និងគូស្នេហ៍ Choi Jung Hoon ដែលមានវ័យ ៣២ឆ្នាំ សមាជិកក្រុម Jannabi បានបញ្ជាក់ជាផ្លូវការនូវទំនាក់ទំនងរបស់ពួកគេ ដែលនាំឱ្យមានការចាប់អារម្មណ៍ជាខ្លាំង ពិសេសពេលបានដឹងពីប្រវត្តិ Han Ji Min ក្នុងនាមជាជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់តារាចម្រៀងប្រុសខាងលើ។
កាលពីថ្ងៃទី ០៨ ខែសីហា Han Ji Min និង Choi Jung Hoon ដែលមានអាយុខុសគ្នាជាងដប់ឆ្នាំ បានទទួលស្គាល់ទំនាក់ទំនងរបស់ពួកគេភ្លាមៗ បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាចេញផ្សាយដំបូង។ អ្នកតំណាងមកពីភ្នាក់ងាររបស់ Han Ji Min គឺ BH Entertainment និងភ្នាក់ងាររបស់ក្រុម Jannabi គឺ Peponi Music បានបញ្ជាក់ប្រាប់ Xports News ថាអ្នកទាំងពីរបានជួបគ្នាលើកដំបូងនៅលើកម្មវិធី 'The Seasons: Choi Jung Hoon's Night Park' របស់ KBS 2TV ហើយថ្មីៗនេះក៏បានចាប់ផ្តើមទាក់ទងគ្នា។
ខណៈទំនាក់ទំនងរបស់ពួកគេបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល អ្នកគាំទ្ររបស់ Han Ji Min បានកត់សម្គាល់ថានាងជាអ្នកគាំទ្រតារាចម្រៀង និងក្រុមតន្រ្តីរ៉ុក Jannabi ជាយូរមកហើយ ដែលធ្វើឲ្យនាងក្លាយជា "អ្នកគាំទ្រមហាជោគជ័យ" ក្នុងចំណោមអ្នកគាំទ្រផ្សេងទៀតដែលបាន Idol របស់ខ្លួនមកជាគូស្នេហ៍។
កាលពីដើមឆ្នាំមុន Han Ji Min បានចូលរួមការប្រគុំតន្ត្រី Jannabi ជាញឹកញាប់ ដោយថែមទាំងបានបង្ហោះរូបថតជាច្រើននៅលើគណនីបណ្តាញសង្គមរបស់ខ្លួូនទៀតផង។ អ្នកគាំទ្របានកត់សម្គាល់អំពីវត្តមានប្រចាំរបស់នាងក្នុងការសម្ដែងទាំងអស់របស់ក្រុមនេះ។ លើសពីនេះ ជារឿយៗ Han Ji Min ថែមទាំងបានស្នើសុំបទចម្រៀង Jannabi នៅលើកម្មវិធីវិទ្យុ និងប្រើប្រាស់តន្ត្រីរបស់ពួកគេជាបទ Background សម្រាប់ Post របស់នៅលើបណ្តាញសង្គមរបស់នាងទៀតផង។
នៅខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលជួបអ្នកគាំទ្រ បន្ទាប់ពីជួបជាមួយ Choi Jung Hoon ក្នុងកម្មវិធី តារាស្រីរូបនេះ បានច្រៀងបទ "For Hesitating Lovers" របស់ Jannabi ដែលមកដល់ពេលនេះ ការសម្ដែងរបទនេះរបស់នាងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង។ BH ក៏បានចែករំលែកវីដេអូ vlog នៅលើ YouTube ដែលបង្ហាញពីបទចម្រៀងរបស់ Han Ji Min ជាមួយ Jannabi នៅលើ "The Seasons: Choi Jung Hoon's Night Park"។
នៅក្នុង vlog នេះ Han Ji Min និង Choi Jung Hoon ជជែកគ្នា ហើយ Han Ji Min ហាក់ដូចជាអៀនៗ នៅពេលត្រូវបានស្នើសុំឱ្យ មើលភ្នែក អំឡុងពេលច្រៀងជាមួយគ្នា។ នាងបានសារភាពថា៖ «តើអ្នកចម្រៀង គេមើលភ្នែកគ្នាម៉េចទៅ? អៀនណាស់!»។ Choi Jung Hoon បានឆ្លើយតបដោយ ស្នាមញញឹមបែបអៀនៗដូចគ្នា ដែលកាន់តែធ្វើឲ្យទិដ្ឋភាពនេះ កាន់តែមានក្ដីសុខមួយកម្រិត។
បន្ទាប់ពីការបញ្ជាក់អំពីទំនាក់ទំនងរបស់ពួកគេ អ្នកនិយមលេងអ៊ីនធឺណិតបានទស្សនា វីដេអូហាត់សមឡើងវិញ ដោយកត់សម្គាល់ថា "បរិយាកាសពិតជាពិសេសនៅពេលនោះ" និង "ពួកគេច្បាស់ជាកំពុងញ៉ែគ្នាហើយ"។ អ្នកគាំទ្រក៏បានបញ្ចេញមតិដោយលេងសើចថា** "Han Ji Min បានក្លាយជា 'អ្នកគាំទ្រមហាជោគជ័យ'"** ហើយ "មានតែមនុស្សដូច Han Ji Min ទេដែលអាចធ្វើវាបាន"។
មុនពេលមានដំណឹងស្នេហាជាផ្លូវការ គេបានប្រទះឃើញអ្នកទាំងពីរដើរទៅណាជាមួយគ្នា ទើបកើតជាការធ្វើឱ្យសង្ស័យ។ សាក្សីបានឃើញ Han Ji Min និង Choi Jung Hoon អង្គុយជិតគ្នានៅក្នុងភោជនីយដ្ឋានមួយ ដែលធ្វើឲ្យមានពាក្យចចាមអារ៉ាមអំពីស្នេហារបស់ពួកគេកាន់តែខ្លាំងឡើង៕