• 2024-08-12 03:08:16
  • ព័ត៌មាន

ពីក្រោយភាពអស្ចារ្យនៃវត្តមាន វណ្ណដា លើឆាកព្រឹត្តិការណ៍បិទកីឡាអូឡាំពិកក្រុងប៉ារីស ឆ្នាំ ២០២៤

  • 2024-08-12 03:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១១ ខែ សីហា គឺជាថ្ងៃកំណត់នៃព្រឹត្តិការណ៍បិទកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤ ដោយបានបង្កើត និងបន្សល់ទុកនូវពេលវេលាអស្ចារ្យជា​ច្រើនស្មាន​មិន​ដល់។

ក្នុងចំណោមសិល្បករដែលមានវត្តមាននៅក្នុងកម្មវិធីនេះ វណ្ណដា ត្រូវបាន​អញ្ជើញឲ្យឡើងសម្ដែងដ៏អស្ចារ្យដែលមិនត្រឹមតំណាងឲ្យកម្ពុជាទេ ប៉ុន្តែក៏តំណាងឲ្យអាស៊ីទាំងមូលដែរ។ មុនពេល​បង្ហាញខ្លួន ពុំមានព័ត៌មាន​បែកធ្លាយណាមួយត្រូវ​បាន​ផ្ទុះឡើងទេ ទើប​ពេល​ដែលឃើញ វណ្ណដា ឡើងសម្ដែងលើឆាក ប្រជាជនកម្ពុជាទាំងអស់ ពិសេសអ្នកដែលជាអ្នកគាំទ្រ​លោក ពិតជាមាន​ការភ្ញាក់ផ្អើលជាពន់ពេក សឹងមិនជឿនឹងភ្នែក។

ការបង្ហាញ​ខ្លួន​ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នៅពេល​នេះ វណ្ណដា បាន​លើកយកបទ «Time To Rise» មកសម្ដែង ដោយមានការ Mix ភ្លេងថ្មី បង្កើតជារសជាតិប្លែកមួយទៀតសម្រាប់អ្នកគាំទ្រ និងអ្នកទស្សនាទាំងអស់។

ជាក់ស្ដែងកម្មវិធីនេះ​បាន​ចាប់ផ្ដើម​នៅម៉ោង ៩ យប់ ម៉ោងនៅបារាំង និងបញ្ចប់នៅម៉ោង ១១ និង ៣០នាទីយប់។ កីឡដ្ឋាន Stade de France ដែលជាកីឡដ្ឋានសំខាន់របស់ទីក្រុងប៉ារីស គឺជាកន្លែងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី ៣៣ នៃយុគសម័យទំនើបនេះ។

ងាកមកឈុតដែល វណ្ណដា គ្រងក្នុងពេល​សម្ដែងវិញ ក៏ទទួលបាន​ចាប់អារម្មណ៍មិនធម្មតាដែរ។ តាមការឲ្យដឹង ឈុតនេះកើតចេញពីការរៀបចំច្នៃយ៉ាងប្រណីតរបស់ អ្នកច្នៃម៉ូដដ៏ចំណាន ណុប ដាណេ។ នេះមិនមែនជាលើកទី ១ ទេ ដែល ម្ចាស់សម្អាងការ ណុប ដាណេ បានច្នៃឈុតជូន វណ្ណដា ព្រោះរម្លឹកកាលពីព្រឹត្តិការណ៍កីឡាជាតិនៅកម្ពុជា កាលពីឆ្នាំកន្លងទៅ លោកក៏ធ្លាប់បានសហការជាមួយម្ចាស់បទ «Time To Rise» ដែរ៕

អត្ថបទ៖ ធារី

មតិយោបល់