- 2024-08-14 08:22:16
- ព័ត៌មាន
អាជីពជាតារាសម្ដែងបែប Action Halle Berry ធ្លាប់ជួបគ្រោះថ្នាក់ពេលសម្ដែងបាក់ឆ្អឹង ១០ដង
- 2024-08-14 08:22:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជីពជាតារាសម្ដែងបែប Action Halle Berry ធ្លាប់ជួបគ្រោះថ្នាក់ពេលសម្ដែងបាក់ឆ្អឹង ១០ដង
ចន្លោះមិនឃើញ
តារាសម្ដែងស្រីល្បីឈ្មោះប្រចាំពិភពហូលីវូដ សញ្ជាតិអាមេរិក Halle Berry តួស្រី "X-Men" និង "Catwoman" បានរំលឹកឡើងវិញនូវការបាក់ឆ្អឹងនិងរបួសចំនួន ១០ កន្លែងដែលនាងបានឆ្លងកាត់អំឡុងពេលថតខ្សែភាពយន្ដបែប Action អស់រយៈពេលច្រើនឆ្នាំមកនេះ។
Halle Berry ធ្លាប់រងការឈឺចាប់ស្ទើរស្លាប់ស្ទើររស់ ប៉ុន្តែគ្មានទេពាក្យថាបោះបង់សម្រាប់តារាស្រីនេះ ពោលគឺតែបន្តអាជីពជាតារាសម្ដែងបែប Action រហូតមកបច្ចុប្បន្ន នេះ។
នៅក្នុងបទសម្ភាសន៍ តារាស្រីវ័យ ៥៨ឆ្នាំរូបនេះ បានថ្លែងថា៖ “ខ្ញុំធ្លាប់ដួល៣ដង បាក់ដៃ បាក់ឆ្អឹងជំនីរ ៧ដង បាក់ឆ្អឹងកញ្ចូញគូថ បាក់ម្រាមជើងពីរ និងម្រាមដៃកណ្ដាល។
តារាភាពយន្តជើងចាស់ក៏បានចែករំលែកជំនាញដែលបានចាប់យកក្នុងអាជីពរបស់អ្នកស្រីដូចជា jiu-jitsu, ប្រដាល់សេរី, kickboxing, តេក្វាន់ដូ និងការបាញ់ប្រហារ ក៏ដូចជា Capoeira ដែលជាសិល្បៈក្បាច់គុន Afro-Brazilian សម្រាប់រឿង "Catwoman”។
យ៉ាងណាមិញ Halle Berry ជោគជ័យយ៉ាងខ្លាំងក្នុងអាជីពជាតារាសម្ដែងរបស់នាង ប៉ុន្តែផ្ទុះស្រឡះជីវិតអាពាហ៍ពិពាហ៍របស់នាង ហាក់រអាក់រអួល ពោលនាងបរាជ័យជីវិតមានគ្រួសារ រហូតដល់ទៅ ៣ ដងហើយ៕