• 2024-08-14 09:35:00
  • ព័ត៌មាន

កុមារកម្ពុជាឥឡូវពូកែៗណាស់! កុមារីវ័យ១០ឆ្នាំ ថៃ ដារ៉ូត ឈ្នះការប្រកួតអន្តរជាតិ ៣ ដងផ្ទួនៗក្នុងឆ្នាំតែមួយ

  • 2024-08-14 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួរឱ្យស្ញប់ស្ញែងខ្លាំងមែនទែន រយៈពេលមិនដល់១ឆ្នាំផង កុមារីដ៏ឆ្លាតវ័យ ថៃ ដារ៉ូត ឈ្នះជយលាភីពីកម្មវិធីអន្តរជាតិ ៣ ផ្ទួនៗ ធ្វើឱ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជារីកសាយភាយកាន់តែខ្លាំងឡើង។

រូបភាព៖ ហ្វេសប៊ុក Thyda Hor

គិតមកទល់ពេលនេះ រយៈពេលទើបតែជាង ៨ខែប៉ុណ្ណោះ តែកុមារីពោរពេញដោយសមត្ថភាពរូបនេះ បានឈ្នះជយលាភីលើឆាកអន្តរជាតដល់ទៅ ៣ ផ្សេងគ្នា រួមមាន៖

ទី១. ជយលាភី 2nd Runner up ក្នុងការប្រកួត I Am Model Search International 2024 ក្នុងវិញ្ញាសារផ្នែកកុមារ (Kids Category) ប្រារព្ធឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១០-១៤ ខែមករា ឆ្នាំ២០២៤។

រូបភាព៖ ហ្វេសប៊ុក Thyda Hor

ទី២. ដណ្តើមបានមេដាយមាស និងសំរិទ្ធចំនួន ៦ ពីការប្រកួតសិល្បៈលំដាប់ពិភពលោក WCOPA (World Championship of Performing Arts) នៅក្រុងឡងប៊ិច រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក កាលពីដើមខែកក្កដា ឆ្នាំ២០២៤។ មេដាយមាស និងសំរិទ្ធចំនួន ៦ មានដូចជា Gold Medal in the Final Round , Gold Medal in the Spirit Team , Gold Medal in the Pageant Category , Plaque Award for Division , Bronze Medal in the Casual Wear Category និង Bronze Medal in the Formal Wear Category។

រូបភាព៖ ហ្វេសប៊ុក Thyda Hor

ទី៣. ដណ្តើមបានជយលាភី World Junoir Tourisum Ambassdor និងពានរង្វាន់ពិសេសចំនួន ២ គឺ Best in Custom និង 1st Runner up Best in Video Tourisum ពីការប្រកួត World Junior Tourism Ambassador 2024 នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។

រូបភាព៖ ហ្វេសប៊ុក Yusri Ibrahim
រូបភាព៖ ហ្វេសប៊ុក Thyda Hor

កុមារី ថៃ ដារ៉ូត មានមោទនភាពខ្លាំងណាស់ ដែលអាចនាំយកភាពជោគជ័យពីឆាកអន្តរជាតិជូនប្រទេសកំណើត ហើយនាងប្តេជ្ញាបន្តខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីបំពេញក្តីស្រម៉ៃដែលចង់ក្លាយជាតារាម៉ូដែលល្បីឈ្មោះជុំវិញពិភពលោក។

រូបភាព៖ ហ្វេសប៊ុក Thyda Hor

ឱ្យស័ក្កសមតំណែងម្ចាស់មកុដ World Junoir Tourisum Ambassdor កុមារីវ័យ ១០ឆ្នាំនេះ នឹងបន្តផលិតវីដេអូផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្តោតលើការសិក្សាផងដែរ។ ប៉ុន្តែ ប្រសិនបើក្រុមហ៊ុន ឬផលិតករចាប់អារម្មណ៍ទេពកោសល្យសមត្ថភាពរបស់នាង អាចទំនាក់ទំនងបាន ព្រោះកុមារីរូបនេះក៏ចង់សាកល្បងធ្វើការងារផ្សេងៗ ដើម្បីទទួលបទពិសោធន៍ថ្មីៗជាទុនសម្រាប់បំពេញក្តីស្រមៃទៅនៅថ្ងៃអនាគត៕

រូបភាព៖ ហ្វេសប៊ុក Thyda Hor

អត្ថបទ៖ Ah Mouy

មតិយោបល់