- 2024-08-20 04:19:08
- ព័ត៌មាន
ចិត្តពុម្ពតែមួយសឹងគ្រប់រឿង តែបើនិយាយពីទម្លាប់មួយ Jin និង Jungkook ខុសគ្នាមេឃដី
- 2024-08-20 04:19:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិត្តពុម្ពតែមួយសឹងគ្រប់រឿង តែបើនិយាយពីទម្លាប់មួយ Jin និង Jungkook ខុសគ្នាមេឃដី
ចន្លោះមិនឃើញ
និយាយពីសមាជិក BTS សុទ្ធតែមានសមត្ថភាព សម្រស់ស្រស់សង្ហា ពិសេសកាយសម្បទាក៏រឹងមាំមិនធម្មតាដែរ។
ទោះជាយ៉ាងណាក្នុងចំណោម សមាជិកទាំងអស់ មានម្នាក់ដែលធ្វើឲ្យគ្រប់គ្នាស្ញប់ស្ញែងខ្លាំងជាងគេ នោះគឺ Jungkook។ កន្លងមកច្រើនឆ្នាំ តារាប្រុសរូបនេះតែងធ្វើឲ្យ ARMY ភ្ញាក់ផ្អើល ជាមួយនឹងរូបរាងអស្ចារ្យ កើតចេញពីភាពអំណត់ក្នុងការធ្វើលំហាត់ប្រាណជាប្រចាំ។
នៅពេលណាដែលមានអ្នកសុំគន្លឹះក្នុងការទទួលបានរាងស្អាត Jungkook តែងរៀបរាប់ប្រាប់តាមលំដាប់លំដោយយ៉ាងល្អិតល្អន់។
ខុសពី Jungkook ដែលជាអ្នកប្រកាន់ខ្ជាប់នឹងការហាត់ប្រាណមិនចេះខ្ជិលនោះ Jin ឯណេះវិញ មិនសូវសង្កត់ធ្ងន់ខ្លាំង។ ពោលគឺនៅពេលដែលអ្នកគាំទ្រលើកឡើងពីគន្លឹះហាត់ប្រាណរបស់ Jungkook នៅចំពោះមុខ Jin លោកបាននិយាយថា៖ «មានអីធ្វើបានទេតើ! ប៉ុន្តែអ្នកនឹងទ្រោមខ្លួនលើគ្រែ មួយអាទិត្យក្រោយនោះ»។
ទោះជាត្រូវឈឺខ្លួនក៏ពិតមែន ក៏ប៉ុន្តែ Jin ក៏មិនបណ្ដោយខ្លួនឲ្យឡើងទម្ងន់ជ្រុលខូចរាងដែរ៕