• 2024-08-29 02:57:59
  • ព័ត៌មាន

មិនជាបញ្ហា! ទោះមុខគ្មាន Make up ហើយសក់រួញធំក្រាស់ Zhao Lusi នៅតែជឿរជាក់ មិនខ្វល់ពីសម្ដីអ្នកដទៃ

  • 2024-08-29 02:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងចិនស្រីល្បីឈ្មោះ **Zhao Lusi ** ត្រូវបានគេប្រម៉ាញ់រូបថតបានប៉ុន្មានសន្លឹកខណៈនាងកំពុងតែដើរ មានជាប់ក្រុមការងារផលិតកម្មកំពុងថតរឿង ដែលរូបថតរបស់នាងប៉ុន្មានសន្លឹកនេះកំពុង តែធ្វើឱ្យបណ្ដារអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ក៏ព្រោះតែម៉ូតសក់ធំសម្ពោង និងផ្ទៃមុខសស្លេក គ្មានជាប់គ្រឿង Make up សូម្បីប៉ន្តិច

Zhao Lusi បង្ហាញភាពជឿរជាក់ក្នុងសម្លៀកបំពាក់ដ៏សាមញ្ញជាមួយនិងម៉ូតសក់រួញសម្ពោង ពិសេសនោះគឺផ្ទៃនាងធម្មជាតិទទេស្អាតពិតៗ។ បោះទោះជាក្នុងសភាពមុខគ្មានគ្រឿង Make up ក៏ដោយតារាស្រីរូបនេះនៅតែអាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាមួយនឹង ស្បែកមុខដ៏ភ្លឺថ្លា ហ្មត់រលោង មានសំណើម មើលមិនឃើញសូម្បីរន្ធរោមតូចមួយ

ទន្ទឹមនិងនេះបើទោះជាមានអ្នកសរសើពីសម្រស់ធម្មជាតិរបស់នាងដោយគ្មានគ្រឿង Make up ថាស្អាតបែបណាក៏ដោយ ក៏នៅតែមានមតិខ្លះលើកឡើងថា មុខនាងធំ មិនដូចរូបបង្ហោះរាល់ដងដែលកែហើយ មិនតែប៉ុណ្ណោះមានអ្នកខ្លះខកចិត្តនៅពេលដែលបានឃើញមុខរបស់ Zhao Lusi ហើយគិតថានាងមើលទៅធម្មតាពេក

ទោះជាយ៉ាងណាក៏ដោយ Zhao Lusi មិនបានខ្វល់ខ្វាយ ឬតបតអ្វីឡើយ ព្រោះនាងពិតស្អាត និងមានភាពជឿរជាក់ ហើយក្លាហ៊ានក្នុងការបង្ហាញអ្វីដែលជាខ្លួនឯង

ប្រភព៖ Kenh14 អត្ថបទ៖ កេសរ

មតិយោបល់