• 2024-10-08 07:45:00
  • ព័ត៌មាន

មកដឹងប្រវត្តិត្រួសៗ របស់ស្ថាបន័ MGI ទាំងអស់គ្នា

  • 2024-10-08 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ដោយមានបញ្ហាចម្រូងចម្រាស់នៅក្នុងពេលរៀបចំកម្មវិធី រវាងភាគីកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ និងភាគីMGI ប្រទេសថៃ គឺលោក Nawat ឥឡូវនេះមកដឹង ប្រវត្តិត្រួសៗ របស់ស្ថាប័ន MGI ទាំងអស់គ្នា ។

អង្គការ Miss Grand International (MGI) ត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីបង្កើតកម្មវិធីប្រកួតបវរកញ្ញា ដោយការបង្កើតក្រុមហ៊ុនថៃ និងការពង្រីកអង្គភាពទៅក្នុងវិស័យអាជីវកម្មផ្សេងទៀត។

Miss Grand International (MGI) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយលោក Nawat Itsaragrisil ដែលជាផលិតករ និងជាអ្នកជំនួញរបស់ទូរទស្សន៍ថៃ។ ហើយក្នុងការចេញប្រកួតកម្មវិធីនេះជាលើកដំបូង គឺធ្វើឡើង នៅទីក្រុង Nonthaburi ប្រទេសថៃ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដែលមានកញ្ញា Janelee Chaparro មកពីប្រទេស ព័រតូរីកូ ជាអ្នកឈ្នះដំបូង។

ក្នុងឆ្នាំ ២០១៣ នេះដែរ លោក Nawat Itsaragrisil ក៏បានបង្កើត Miss Grand International (MGI PCL) ដែលជាក្រុមហ៊ុនរបស់ថៃនិងបានគ្រប់គ្រងកម្មវិធីប្រកួត Miss Grand International និង Miss Grand Thailand។ ដោយក្រុមហ៊ុនបាពង្រីក ទៅក្នុងវិស័យអាជីវកម្មផ្សេងទៀត រួមមាន ការផ្សាយពាណិជ្ជកម្ម គ្រឿងសំអាង ការកម្សាន្ត ព្រឹត្តិការណ៍ផ្សេងៗ ផលិតផលសុខភាព និងផលិតផលជាច្រើនទៀតផងដែរ។

ការប្រកួត MGI បង្កើតឡើង ដើម្បីរួមបញ្ចូលអ្នកចូលរួមដែលមកពីជុំវិញ 80 ប្រទេស និងតំបន់។ ហើយនៅឆ្នាំ ២០១៦ ការប្រកួតក៏បានធ្វើឡើងនៅខាងក្រៅប្រទេសជាលើកដំបូងរបស់កម្មវិធី គឺនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក រហូតទៅបណ្តាប្រទេសផ្សេងៗទៀត។ ជាមួយគ្នាផងដែរ ដើម្បីលើកកម្ពស់សន្តិភាព និងប្រឆាំងរាល់ទម្រង់នៃជម្លោះទាំងអស់នៅលើពិភពលោក កម្មវិធី Miss Grand International ក៏បានបង្កើតពាក្យស្លោកសម្រាប់កម្មវិធីនេះផងដែរ ដោយពាក្យនោះគឺ "បញ្ឈប់សង្គ្រាម និងអំពើហឹង្សា" ។ បន្ទាប់មក កម្មវិធីនេះក៏ក្លាយជាព្រឹត្តិការណ៍ដ៏ពេញនិយមដែលគ្រប់គ្នាទន្ទឹងរង់ចាំទស្សនា ហើយចង់ចូលរួមផងដែរ។

បវរកញ្ញា Miss Grand Thailand ត្រូវបានគ្រប់គ្រងដោយលោក Nawat Itsaragrisil តាំងពីចាប់ផ្តើមមក។ ចំណែកឯបេក្ខនារីប្រកួត ក៏ត្រូវបានជ្រើសរើសដោយប្រទេសនីមួយៗ តាមរយៈការប្រកួតប្រជែងថ្នាក់តំបន់របស់ខ្លួន រហូតឈានដល់ការប្រកួតជាលក្ខណះអន្តរជាតិ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់