• 2024-10-09 04:23:41
  • ព័ត៌មាន

សម្រង់សម្ដីរបស់ IU សម្រាប់អ្នកដែលកំពុងត្រូវការកម្លាំងចិត្តក្នុងជីវិត

  • 2024-10-09 04:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីការខិតខំបង្កើតស្នាដៃថ្មីៗដល់អ្នកគាំទ្រជាការកម្សាន្ត IU ក៏ធ្វើខ្លួនជាមនុស្សម្នាក់ដែលតែងផ្ដល់កម្លាំងចិត្តសម្រាប់អ្នកគាំទ្ររបស់ខ្លួនដែរ។ នាង ជាតារាម្នាក់ក្នុងចំណោមតារាដែលមានបេះដូងល្អផូរផង់ ដោយតែងផ្ដល់ក្ដីស្រឡាញ់ ធ្វើសប្បុរសធម៌ និងជួយអ្នកដែលខ្វះខាត។ ចំពោះក្រុមគ្រួសារ មិត្តភក្តិ ក្រុមការងារ និងសូម្បីតែអ្នកគាំទ្ររបស់នាងដែលជាអ្នកដែលមិនដែលជាប់សាច់ឈាមគ្នា ក៏នាងឱបក្រសោប ផ្ដល់ភាពកក់ក្ដៅគ្រប់ពេលដែរ។

ក្រៅពីសកម្មភាពចេញពីទង្វើល្អរាប់មិនអស់ ឥឡូវនេះ សូមស្ដាប់នូវសម្រង់សម្ដីរបស់ IU ហើយសង្ឃឹមថាស្ដាប់ហើយ អ្នកនឹងចូលចិត្ត និងស៊ូៗជម្នះនឹងឧបសគ្គគ្រប់យ៉ាង៖

១. ទ្វារមួយបិទ ទ្វារមួយទៀតនឹងបើក

IU បាន​និយាយថា៖ “ប្រសិនបើខ្ញុំបាត់បង់អ្វីមួយ ខ្ញុំនឹងទទួលបានអ្វីផ្សេងទៀតមកមកវិញ! ប៉ុន្តែ ប្រសិនបើខ្ញុំទទួលបានអ្វីមួយ ប្រាកដណាស់ខ្ញុំ ក៏អាចបាត់បង់អ្វីផ្សេងដែរ។ នេះហើយជាជីវិតដែលខ្ញុំរស់នៅ”។ ក្នុងន័យនេះ IU ចង់បញ្ជាក់ថា កុំគិតថាវាជារឿងបរាជ័យ ត្រូវគិតថាវាជាកាដូ ឬមេរៀន ដើម្បីជាដើមទុនជីវិតទៅថ្ងៃក្រោយ

** ២. បើអ្នកមិនមានក្ដីសុបិន ក៏មិនថ្វី**

ការដែលមិនមានក្ដីសុបិន មិនមែនជាកំហុសទេ។ តាមពិតទៅ ខ្ញុំគិតថាមនុស្សដែលមិនមានសុបិន អាចជាមនុស្សខ្លាំងក៏ថាបាន! គ្មានអ្វីខុសទេ កុំបារម្ភពេកអី។

៣. ស្វែងរកក្ដីសុខផ្ទាល់ខ្លួនរបស់អ្នក

អ្នកមិនអាចធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយចិត្តរហូតបានទេ។ អ្នកត្រូវស្វែងរកអ្វី ដែលជាខ្លួនអ្នក ហើយស្វែងរកមនុស្សដែលចូលចិត្តប្រភេទដូចអ្នកដែរ។

៤. "ពេលខ្លះពិភពលោកអាចជាកន្លែងដ៏ឃោរឃៅ ហើយយើងមិនចង់ធ្វើអ្វី ជាមួយរឿងពិបាកអស់ហ្នឹងទេ។ ប៉ុន្តែយើងត្រូវរស់នៅជាមួយវា ហើយ ស្រឡាញ់គ្នាឱ្យកាន់តែខ្លាំងឡើង"។

៥. តើអ្វីជាការគោរពខ្លួនឯង?

ការជឿជាក់លើខ្លួនឯងមិនមែនសំដៅតែលើភាពស្អាត ឡូយ ឬអស្ចារ្យនោះទេ។ ខ្ញុំគិតថា អ្នកគួរតែសប្បាយចិត្តដែលកើតមកជាខ្លួនឯង ធ្វើអ្វីដែលមានតម្លៃសម្រាប់ខ្លួនឯង នោះពិតជាសមហេតុផល និងយុត្តិធម៌បំផុត៕

អត្ថបទ៖ ធារី

មតិយោបល់