• 2024-10-10 04:10:19
  • ព័ត៌មាន

មិនចេះបង្ហោះអួតច្រើនស្ងាត់ៗ Taylor Swift បរិច្ចាគ រាប់លានដុល្លារ ដល់ប្រជាជនរងគ្រោះដោយព្យុះ Hurricane

  • 2024-10-10 04:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taylor Swift បានបរិច្ចាគប្រាក់រាប់លានដុល្លារដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះខ្យល់ព្យុះនៅរដ្ឋ Florida ខណៈដែលតំបន់ដែលរងការវាយប្រហាពីព្យុះនោះហាក់បានបានធូរស្បើយពីគ្រោះធម្មជាតិមួយគឺព្យុះ Hurricane Helene និងត្រៀមខ្លួនការពារដោយព្យុះ Hurricane Milton មួយផ្សេងទៀត។

Feeding America ដែលជាអង្គការមិនរកប្រាក់ចំណេញដែលគាំទ្រដល់ការប្រយុទ្ធនឹងភាពអត់ឃ្លានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈ X Wednesday ថា "យើងមានអំណរគុណយ៉ាងក្រៃលែងចំពោះ Taylor Swift សម្រាប់ការបរិច្ចាគ 5 លានដុល្លាររបស់នាងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្យុះ Hurricane Helene និង Milton" ។

"ការរួមចំណែកនេះនឹងជួយសហគមន៍កសាង និងស្តារឡើងវិញ ផ្តល់ អាហារ ទឹកស្អាត និងការផ្គត់ផ្គង់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះដែលបានបំផ្លិចបំផ្លាញទាំងនេះ"។

Feeding America បានថ្លែងថា "សូមអរគុណ Taylor ដែលបានឈរជាមួយពួកយើងនៅក្នុងចលនាដើម្បីបញ្ចប់ភាពអត់ឃ្លាន និងសម្រាប់ការជួយសហគមន៍ដែលខ្វះខាត។"

អំពើល្អនេះធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រស្ញប់ស្ញែងជាខ្លាំងចំពោះតារាស្រី វ័យ៣៤ ឆ្នាំរូបនេះបានធ្វើការបរិច្ចាគដោយស្ងាត់ៗដោយមិនបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

យ៉ាងណាមិញខ្យល់ព្យុះ Hurricane Milton ដែលគិតត្រឹមរសៀលថ្ងៃពុធ ត្រូវបានដាក់ក្នុងបញ្ជីប្រភេទទី ៤ ជាមួយនឹងកម្លាំងខ្យល់បក់បោកក្នុងល្បឿន ១៣០ ម៉ាយក្នុងមួយម៉ោង ត្រូវបានគេព្យាករណ៍ថានឹងមានឥទ្ធិពលមហន្តរាយទៅលើទីក្រុងដូចជា Tampa និង Sarasota នៅឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋ។ Hurricane Helene បានបណ្តាលឱ្យមានការខូចខាតយ៉ាងច្រើន ហើយបានឆក់យកជីវិតមនុស្សជាង ២៣០ នាក់៕

ប្រភព៖ pagesix អត្ថបទ៖ កេសរ

មតិយោបល់