• 2016-11-08 05:11:33
  • ព័ត៌មាន

អ្នក​គាំទ្រ​ចាប់​ផ្ដើម​ទទួល​ស្គាល់​ស្នាដៃ​ភាពយន្ត​វាយ​ប្រហារ របស់​កូន​ខ្មែរ

  • 2016-11-08 05:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ការ​លើក​ឡើង​នូវ​មតិ​មួយ​ចំនួន​ទៅ​លើ​ការ​ខ្វះ​ការ​យក​ចិត្ត​ទុក្ខ​ដាក់​​​លើ​ការ​ផលិត​ភាពយន្ត​កម្ពុជា​កន្លង​មក ថ្មីៗ​នេះ​ទីផ្សារ​ភាពយន្ត​បែប​ថ្មី​មួយ​ទៀត​របស់​កម្ពុជា​កំពុង​តែ​ទទួល​ផល​វិជ្ជមាន​ពី​សំណាក់​​អ្នក​គាំទ្រ។

រឿង​ "ចេនឡា​២​" របស់​ផលិតកម្ម Rock ជា​រឿង​ប្រភេទ​បែប​វាយ​ប្រហារ​ ហើយ​ក៏​ជា​រសជាតិ​ថ្មី​មួយ​របស់​ភាពយន្ត​​កម្ពុជា​ ដែល​កន្លង​មក​ គឺ​មាន​តិច​តួច​បំផុត​សម្រាប់​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក។ លោក យឹម សុសត្យា លោក យឹម សុសត្យា ​ប្រធាន​គ្រប់​គ្រង​ការ​ផលិត​របស់​ផលិតកម្ម Rock លោក​មាន​ប្រសាសន៍​ថា លោក​បាន​ឃើញ​ផល​វិជ្ជមាន​ ទាំង​នេះ លើ​បណ្ដាញ​សង្គម​វិញ​ ​ក្នុង​នោះមតិ ​៨០% គឺ​និយាយ​ពី​ផល​វិជ្ជមាន​​ទៅ​លើ​សាច់​រឿង និង ការ​ដឹក​នាំ ដោយ​អ្នក​ខ្លះ​បាន​សរសើរ​ពី​ការ​​ជ្រើស​ទីតាំង​ថត​ដែល​មើល​ទៅ​សក្ដិសម​ទៅ​នឹង​ទិដ្ឋភាព​ជាក់​ស្ដែង​របស់​សាច់​រឿង​។​

​​​​​​ លោក យឹម សុសត្យា ​ប្រធាន​គ្រប់​គ្រង​ការ​ផលិត​របស់​ផលិតកម្ម Rock

លោក យឹម សុសត្យា ដែល​ជា​ប្រធាន​គ្រប់​គ្រង​ផលិតកម្ម Rock បាន​លើក​ឡើង​ទៀត​ថា មិន​មែន​ជា​រឿង​​ងាយ​ស្រួល​នោះ​ទេ​ ទម្រាំ​តែ​​អាច​ផលិត​រឿង​បែប​វាយ​ប្រហារ​នេះ​ ឲ្យ​ចេញ​ជា​រូប​រាង​បាន​ ក្នុង​នោះ ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា​ជិត​១​ឆ្នាំ​ក្នុង​ការ​ថត​ ហើយ​​ដើម​ទុន​ក៏​ច្រើន​ដូច​គ្នាដែរ។

លោក​បន្ត​ថា​ លោក​​ផលិត​រឿង​នេះ​ឡើង​ គឺ​ប្រៀប​បី​ដូច​ជា​ការ​​សាក​ល្បង​ទីផ្សារ​ភាពយន្ត​បែប Action របស់​កម្ពុជា​​​ផង​ដែរ ហើយ​លោក​សង្ឃឹម​ថា​នឹង​មាន​ការ​គាំទ្រ​ច្រើន​សម្រាប់​រឿង​បែប​ថ្មី​មួយ​នេះ​។ ជាពិសេស​ លោក​ និង​ក្រុម​ការងារ​ផលិតកម្ម Rock ទាំង​អស់​ពេញ​ចិត្ត​ទទួល​យក​គ្រប់​ការ​កែ​លម្អ​ចំពោះ​​ស្នាដៃ​ផលិត​រឿង​ទី​១​នេះ​ផង​ដែរ៕​

អត្ថបទ៖ Samedy

មតិយោបល់