- 2016-11-10 02:33:08
- ព័ត៌មាន
អ៊ាម វន្នី បង្ហើបមហិច្ឆតា ចង់ផ្លាស់ប្តូរសង្គម
- 2016-11-10 02:33:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ាម វន្នី បង្ហើបមហិច្ឆតា ចង់ផ្លាស់ប្តូរសង្គម
ចន្លោះមិនឃើញ
អ៊ាម វន្នី ប្រាប់ថាក្តីប្រាថ្នាក៏ដូចជាមហិច្ឆតាលោក ចង់ធ្វើជាអ្នកចម្រៀងម្នាក់ដែល ផ្លាស់ប្តូរសង្គមតាមរយៈបទចម្រៀង (អប់រំ លើកតម្កើង ជាតិសាសន៍) ដែលបំណងប្រាថ្នានេះលោកចាប់ផ្តើមគិតតាំងពីធ្វើការនៅ ប្រទេសថៃឆ្នាំ២០១១មកម្ល៉េះ។
ក្តីប្រាថ្នាខាងលើនេះ លោកថាអាចសម្រេចបាន៤០ភាគរយហើយ ក្នុងនោះមានដូចជា៖
១-ត្រូវបានគេទទួលស្គាល់ជាអ្នកនិពន្ធម្នាក់
២-មានកេរ្តិ៍ឈ្មោះជាតារាចម្រៀងអាជីពម្នាក់
៣-មានឱកាសចូលរួមកិច្ចការមនុស្សធម៌ជាច្រើន
៤-មានឱកាសបានការអញ្ជើញចូលរួមវេទិកាផ្ដល់បទពិសោធន៍និងអប់រំ
៥-បានស្គាល់ប្រទេសក្រៅជិត១០ប្រទេស អាមេរិក បារាំង ស្វីស ហូឡង់ អេស្បាញ ថៃ អូទ្រីស និងបណ្តាប្រទេសផ្សេងទៀតដែលលោកមិនបានចាំឈ្មោះអស់
៦-និងមានការគាំទ្រពីសំណាក់ពុកម៉ែបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេស។
យ៉ាងណាមិញក៏មានចំណុចមួយចំនួនដែលលោកមិនទាន់អាចសម្រេចបាននោះគឺ ធ្វើខ្លួនអោយល្បីជាងនេះ និងរកលុយអោយបានច្រើនតាមសមត្ថភាពរបស់ខ្លួន៕