• 2016-11-11 06:40:45
  • ព័ត៌មាន

ដួង សុខគា ដើរ​ចេញ​ពី កម្មវិធី​ផ្ទះ​លោក​តា និង សំណើច​តាម​ភូមិ ពិតមែន?

  • 2016-11-11 06:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​និង​ជា​ពិធី​ករ លោក ដួង សុខគា បាន​​ប្រកាស​​លើ​បណ្តាញសង្គម​យក្សFacebook​ថា នឹង​ដើរ​ចេញ​ពី​កម្មវិធី​ផ្ទះ​លោក​តា ព្រមទាំងសំណើច​តាម​ភូមិ របស់ទូរទស្សន៍​CTN មូល​ហេតុ​ដោយសារតែ​មាន​អ្នក​មើល​ងាយ​លោក។

មុន​នេះ​ លោក ដួង សុខគា បាន​សរសេរ​លើ​គណនីFacebook​ផ្ទាល់​ខ្លួន​ថា "ខឹង​ណាស់​គេ​មើល​ងាយ! មនុស្ស​ដែល​ខ្ញុំ​ធ្លាប់​អប់រំ បែរជា​មក​មើល​ងាយ​ខ្ញុំ​ហើយ​មើល​ងាយ​ទាំង​ពិធី​ហោមរោង​សំពះគ្រូ​ទៅ​ទៀត! យើង​អស់​និស្ស័យ​នឹង​គ្នា​ត្រឹម​ហ្នឹង​ហើយ​ ប្អូន! ពី​ថ្ងៃ​នេះ​ទៅ​កម្មវិធី​ ផ្ទះ​លោក​តា ​និង ​កម្មវិធី សំណើច​តាម​ភូមិ លែង​មាន​ខ្ញុំ​ហើយ! នៅ​សល់​តែ​ស្តុក​ចាស់ ប៉ុណ្ណឹង! ទុក​ឲ្យ​ជើង​ខ្លាំង​គេ​ធ្វើ​ចុះ!!”

ជា​មួយ​ការ​បង្ហាញ​​អារម្មណ៍​នេះ​មាន​មិត្តភ័ក្ដិ​​ក្នុង​បណ្តាញសង្គមជាច្រើន​​បាន​ចូល​ Comment សួរ​​ពី​បញ្ហា​នេះ ប៉ុន្តែ តារា​មាន​កំណើត​មក​ពី​ខេត្ត តាកែវ​​រូប​នេះ​មិន​បាន​ឆ្លើយ​តប​ឡើយ។

យ៉ាងណាមិញមុន​នេះ​លោក​បាន​ឆ្លើយ​តប​ជា​មួយ ​Sabay ថា​ពាក្យ​ទាំង​នោះ​លោក​មិន​បាន​សរសេរ​ទេ មួយ​រយៈ​ចុង​ក្រោយ​នេះ Facebook ​លោក​ត្រូវ​បាន ជន​មិន​ស្គាល់​មុខ​ចូល​Hack ធ្វើ​ឲ្យ​លោក​ចូល​​លេង​មិន​​កើត​នោះ​ឡើយ។

"មាន​គេ​ចូល​លេង​ហើយ​អូន ឥឡូវ​បង​ចូល​លេង​លែង​បាន​ហើយ មាន​មិត្តភក្តិ​ខល​មក​សួរ​ច្រើន​ណាស់​រឿង​ហ្នឹង​ព្រឹក​នេះ" សុខគា លើក​ឡើង។ ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា មិន​បាន​ដើរ​ចេញ​ពី​កម្មវិធី​ ផ្ទះ​លោកតា និង សំណើច​តាម​ភូមិ​ឡើយ គឺ​នៅ​តែ​បន្ត​ជា​មួយ​ការងារ​នេះ​ដដែល"។ សុខគា បន្ថែម៕

អត្ថបទ៖ ខុត សីហា

មតិយោបល់